រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពាវនាវឲ្យមាន «បទឈប់បាញ់ប្រកបដោយនិរន្តរភាព» នៅពេលចាប់ផ្តើម ទស្សនកិច្ចនៅមជ្ឈិមបូព៌ា

2024/01/15 06:55:26 pm        134

នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានអំពាវនាវឲ្យមាន «បទឈប់បាញ់ប្រកបដោយនិរន្តរភាព» នៅតំបន់ហ្កាហ្សា ខណៈដែលលោកស្រី បានចាកចេញទៅដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលរួមមាន ទៅកាន់តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងកិច្ចប្រជុំជាមួយក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល។

លោកស្រី Penny Wong បាននិយាយថា លោកស្រីនឹងប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី អ៊ីស្រាអែល តំបន់វេសបែង និងអ៊ីមីរ៉ាត់អារ៉ាប់រួម ដើម្បីតស៊ូមតិសម្រាប់ផ្លូវចេញពីជម្លោះបច្ចុប្បន្ន និងសន្តិភាពយូរអង្វែងក្នុងទម្រង់នៃដំណោះស្រាយរដ្ឋពីរ។

លោកស្រី បានបន្ថែមថា អូស្ត្រាលីក៏នឹងប្រើប្រាស់សំឡេងរបស់ខ្លួន ដើម្បីជំរុញឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ការការពារជនស៊ីវិលកាន់តែច្រើន និងការបន្ថយភាពតានតឹងក្នុងតំបន់។

លោកស្រី Wong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការចេញដំណើររបស់ខ្លួនថា៖«ជំហររបស់យើង គឺថា យើងចង់ឃើញបទឈប់បាញ់ប្រកបដោយនិរន្តរភាព ហើយថា យើងឃើញបទឈប់បាញ់មនុស្សធម៌អន្តរជាតិ ជាជំហានឆ្ពោះទៅរកការបញ្ចប់ជម្លោះនេះ»។

«គ្មានបទឈប់បាញ់ អាចមានតែភាគីម្ខាងទេ ហើយក៏គ្មានបទឈប់បាញ់ អាចគ្មានលក្ខខណ្ឌដែរ»។

ប្រទេសអូស្ត្រាលី បានគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាក្នុងខែធ្នូ ក្នុងការបំបែកដ៏កម្រជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm