អ្នកជំនាញចិន និងអាស៊ីអាគ្នេយ៍ជួបពិភាក្សាគ្នា ដើម្បីកសាងទំនាក់ទំនងលើផ្នែកអប់រំបច្ចេកទេស

2024/01/15 08:54:02 pm        216

មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស និងអង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងអាស៊ាន-ចិន”។ សិក្ខាសាលាអន្តរជាតិនេះ គឺដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូ​លើ​ផ្នែក​អប់រំ​បច្ចេកទេស និងដើម្បី​ផ្សារភ្ជាប់​សាលា​អប់រំ​បច្ចេកទេស​ តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍​លើ​ជំនាញ​បច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍។

លោក អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស បាន​លើកឡើងថា ការរៀបចំឱ្យមានសិក្ខាសាលាអន្តរជាតិនេះ គឺដើម្បីកសាងទំនាក់ទំនង និង​ភាព​ជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បី​ផ្សារ​ភ្ជាប់​សាលា​អប់រំ​បច្ចេកទេស តាមរយៈ​ការ​ចែក​រំលែក​បទពិសោធន៍​លើជំនាញបច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និង​ប្រទេស​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍។ ជាក់ស្ដែងគឺមានការចូលរួមពី អ្នកឯកទេសមកពីប្រទេសចិន ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម សរុបចំនួន ៤២សាលា និង៨​អង្គភាព​ពាក់ព័ន្ធ។

លោកនាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស លើក​ឡើង​បន្ថែម​ថា ជាផ្នែកសំខាន់នៃសិក្ខាសាលានេះ គឺក្រុមអ្នកឯកទេសទាំងអស់ នឹង​ចុះ​ទៅ​ទស្សនកិច្ច​ដោយ​ផ្ទាល់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET របស់កម្ពុជា ដើម្បីសិក្សាស្វែងយល់ពី ការ​អនុវត្តជាក់ស្ដែងផងដែរ។

ឯកឧត្តម លីវ យូយី (Liu Youyi) អគ្គនាយកនៃនាយកដ្ឋានអប់រំតំបន់ក្វាងស៊ីហ្សួង Guangxi Zhuang) នៃសាធារណៈរដ្ឋប្រជាមានិតចិន បាន​លើក​ឡើងថា​​សិក្ខាសាលា​នេះ​ជា​ឱកាស​ក្នុង​ការ​ជួប​ប្រជុំ​គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការវាងអាស៊ាននិងចិនលើការអប់រំបច្ចេកទេស។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង​កីឡា បានគូសបញ្ជាក់ថាសិក្ខាសាលាអន្តរជាតិនេះ ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​ពួក​យើង​ដើម្បី​ស្វែង​យល់​ពី​ការ​អនុវត្ត​ល្អបំផុតស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​តំណាង​សាលា​អប់រំ​បច្ចេកទេសពីប្រទេសចិន និងពីប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​បាន​ធ្វើកាលពីអតីតកាល និងផែនការសម្រាប់សកម្មភាពនាពេលអនាគត។

លើសពីនេះ គម្រោង និងសំណើ​សហប្រតិបត្តិការ​នា​ពេល​អនាគត​ក៏​ត្រូវ​បាន​លើក​ឡើង​សម្រាប់​ការ​ពិចារណា​របស់យើង ដើម្បីបង្កើនភាពជាដៃគូជិតស្និទ្ធ។ ការភ្ជាប់ទំនាក់ទំនងគ្នាគឺជាគន្លឹះ និង​កម្លាំង ដែលជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​ដោយ​ជោគជ័យ​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រក​បដោយចីរភាព (SDGs)”៕ អត្ថបទ៖ គឹម ហុក 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm