រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋ មានទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀលក្នុងឆ្នាំនេះ

2024/01/15 09:42:11 pm        228

រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៤នេះនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១០៨ លានដុល្លារអាមេរិក ដើម្បីផ្តល់ចំណូល​ដោយ​ត្រង់​មក​រាជ​រដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់ គ្រងបំណុល និង​ថវិកា​ជាតិ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ពីផែនការ​បោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ឆ្នាំ២០២៤ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុ​លោម​តាម​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ និងក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៤ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈ​ការ​ដេញ​ថ្លៃ​នៅ​លើ​ផ្លែត​ហ្វម របស់ធនាគារជាតិនៃកម្ពុជា ក្នុង ទំហំទឹកប្រាក់ ៤៤០ ប៊ីលានរៀន។

ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្រ បានកំណត់ដូចជា៖ តម្លៃចារឹកក្នុងមួយប័ណ្ណ ១ លាន​រៀល, ប្រភេទមូលបត្រឥណ ប្រតិទានមានរយៈពេល ១ឆ្នាំ បោះផ្សាយចំនួន ២ដង គ្រោង​បោះ​ផ្សាយ​ក្នុងទំហំសរុប ២៨០ ប៊ីលានរៀន, ឥណប្រតិទាន ២ឆ្នាំ ចំនួន ៤០០ ប៊ីលានរៀន, ឥណ​ប្រតិទាន ៣ឆ្នាំ ១៨០ ប៊ីលានរៀន, និង ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ គ្រោង​បោះផ្សាយ​ក្នុង​ទំហំ​សរុប ៦០ប៊ីលាន រៀលស្មើរៗគ្នា ជាប្រភេទអត្រាគូប៉ុង ថេរ, ការទូទាត់គូប៉ុង រៀងរាល់ ៦ ខែ ដោយ​ចាប់​គិតពីថ្ងៃបោះផ្សាយ។

សូមបញ្ជាក់ថា ចំពោះគម្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២៤នេះ គឺ​សម្រាប់​សង​ប្រាក់​ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បី​ធ្វើ​ហិរញ្ញប្ប​ទាន លើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និង​ថវិកាជាតិ។ ស្របពេលខាងលើនេះ, រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការ​ខ្ចី​ប្រាក់​ពីដៃគូ​អភិវឌ្ឍ សម្រាប់​ឆ្នាំ២០២៤ ក្នុងកម្រិត ១៧០០លានអេសដេអ៊ែ គឺរក្សាពិតានដូចក្នុងឆ្នាំ ២០២៣ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​រួមមាន៖ ទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ ក្នុង​ការ​កៀរ​គរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញ​តម្រូវ​ការ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​, កម្មវិធី និងគម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០២៤ ក្នុង​វិស័យអាទិភាព ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុង​រយៈ​ពេល​មធ្យម និងវែង, ឥណទានមានកម្រិតសម្បទានខ្ពស់, ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​ បច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប; និង​ការ​បន្ត​បង្កើន​ប្រសិទ្ធ​ភាព ខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងនានា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm