ភាគីមិត្តចិនប្រកាសជំហរជួយជានិច្ចរាល់តម្រូវការរបស់កម្ពុជាលើវិស័យមីន

2024/01/15 09:51:55 pm        76

ភ្នំពេញ៖ ប្រធានប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិនក្រៅពីកោតសសើរនិងសាទរដល់អង្គភាពស៊ីម៉ាក់ដែលប្រឹងប្រែងលើការងារបោសសំអាតមីននិងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ ដើម្បីសម្រេចគោលដៅផែនការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ។ ភាគីចិនក៍បានប្រកាសបន្តផ្តល់ជំនួយដល់កម្ពុជាជានិច្ច នូវរាល់តម្រូវការ ដើម្បីជួយឲ្យផ្ទៃដីកម្ពុជាអស់មីន លែងមានមនុស្សនិងសត្វរងគ្រោះថ្នាក់របួសពិការឬបាត់បង់ជីវិតបន្តទៅទៀតនោះ។

ការប្រកាសបន្តផ្តល់ជាជំនួយដល់កម្ពុជាយ៉ាងដូច្នេះក្នុងខណះ ត្រូវបានឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ទទួលជួបពិភាក្សាការងារគ្នាជាមួយគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិននេះដែលដឹកនាំដោយលោក ម៉ា ហ្សេងគាន់ (Ma Sheng kun ) អគ្គនាយករង អគ្គនាយកដ្ឋានគ្រប់គ្រងអាវុធក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ។

ក្នុងជំនួបពិភាក្សាការងារនេះ ឯក ឧត្តម ហេង រតនា ជម្រាបជូនលោក Ma Shengkunអំពីប្រវត្តិសាវតានិងសកម្ម ភាពស្នូលរបស់អង្គភាព ស៊ីម៉ាក់ក្នុងការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងសមិទ្ធផលគម្រោង លុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលជាជំនួយឥត សំណងរបស់សាធារណរដ្ឋប្រជាមានិតចិនផ្តល់ជូនរាជ រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់ពេលបច្ចុប្បន្ន។ ជាការឆ្លើយតបលោក ម៉ា ហ្សេងគាន់ បានសម្តែងនូវការអបអរសាទរ នូវទំនាក់ទំនងនិងកិច្ចសហ ប្រតិបត្តិការ រវាងកម្ពុជា-ចិន និងបានកោតសរសើរដល់កម្លាំងបោសសម្អាតមីនអង្គភាពស៊ីម៉ាក់និងប្រកាសរង់ចាំផ្តល់ជាជំនួយគាំទ្រដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បន្ថែមទៀតក្នុងការបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះ តាមរយៈជំនួយ ឥតសំណងរបស់ប្រទេសចិន ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងវិញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្តគោលដៅនានានោះ ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        64
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm