ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវ​បាន​រដ្ឋសភា​ជ្រើសរើស​ជា​ប្រធាន​ថ្មី នៃ (​គជប​)

2021/06/24 11:57:58 pm        582

ភ្នំពេញ ៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃទី​២៤ខែមិថុនា​នេះ ​បានសម្រេច​ជ្រើសរើស​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​ថ្មី នៃ (​គ​.​ជ​.​ប​) ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក​ ដែល​បាន​សុំលាលែង​ពី​តំណែង នៅ​ដើមខែ​នេះ ​ដោយសារ​បញ្ហា​សុខភាព​។

ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ​នៅ​ថ្ងៃទី​២៤ខែមិថុនា​នេះ ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) ​ដោយ​សមាជិក​រដ្ឋសភា​ទាំងអស់ បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តីទុកចិត្ត​ទាំងស្រុង​។

រដ្ឋសភា ​បាន​ជ្រើស​រើសប្រធាន(​គជប​) ថ្មី​នេះ ​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា​ លើក​ទី​៦ នីតិកាល ទី​៦ ក្រោម​អធិបតីភាព ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា ​ដោយមាន​សមាជិក​សភា ​ចូលរួម​ចំនួន​៨២​រូប​។

ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជា​បេក្ខជន​មួយរូប ក្នុងចំណោម​២​រូប ដែល​បាន​ដាក់​ពាក្យស្នើសុំ​ធ្វើ ប្រធាន​ថ្មី នៃ (​គ​.​ជ​.​ប​) ​ទៅកាន់​រដ្ឋសភា ហើយ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណ​បក្ស​ដឹកនាំ​រាជ​រដ្ឋា​ភិបាល គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​ស្រប​ទៅតាម​«​ច្បាប់ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»​។

ការរៀបចំ​នីតិវិធី​ជ្រើសរើស​ប្រធាន​គ​.​ជ​.​ប​ថ្មី បាន​ធ្វើឡើង​បន្ទាប់ពី ​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ កាលពី​ថ្ងៃទី​០១ ខែមិថុនា ​ឆ្នាំ​២០២១ បន្ទាប់ពី​មាន​បញ្ហា​សុខភាព​។ ​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង ​ជា​ប្រធាន (​គ​.​ជ​.​ប​) កាលពី​ឆ្នាំ​២០១៥ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​រួមគ្នា​កែទម្រង់​ស្ថាប័ន​ការបោះឆ្នោត ​ដោយ​ជ្រើសរើស​សមាជិក​គ​.​ជ​.​ប តាម​រូបមន្ត​៤​បូក​៤ បូក នឹង​១ មានន័យថា ​គណបក្ស​នីមួយៗ​ជ្រើសរើស​សមាសភាព​បួនរូប​ម្ខាង​ម្នាក់ ហើយ​គណបក្ស​ទាំងពីរ ត្រូវជ្រើសរើស​សមាសភាព​ទី​៩​ ដោយ​ការ​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ធ្លាប់​ជា​អភិបាលខេត្ត​បាត់ដំបង ពី​ឆ្នាំ​២០០១ ដល់​២០១៣ ​ជា​អភិបាលខេត្ត ត្បូងឃ្មុំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ ​និង​ជា​តំណាងរាស្ត្រ ​និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ ​នៃ​រដ្ឋសភា គឺ ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្តឹង ​អង្កេត ​និង​ទំនាក់ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា ពី​ឆ្នាំ​២០១៧ រហូតដល់​ក្លាយ​ជា​ប្រធាន​គ​.​ជ​.​ប​ នៅពេលនេះ​៕

​អត្ថបទ​៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm