សត្វជ្រូកជិត៨០ក្បាលនៅខេត្តស្វាយរៀង បានងាប់ ជំនាញកំពុងធ្វើវិភាគរោគសញ្ញា

2024/01/15 10:18:23 pm        255

ស្វាយរៀង ៖ សត្វជ្រូក ចំនួន៧៨ក្បាល បានឈឺ និងងាប់ជាបន្តបន្ទាប់ នៅក្នុងភូមិកណ្ដាល ឃុំខ្សែត និងភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ មន្ត្រីជំនាញ កំពុងធ្វើវិភាគរករោគសញ្ញា ដើម្បីកំណត់ថាជាជំ ងឺអ្វីឱ្យពិតប្រាកដ ។

លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានប្រាប់BTV នៅថ្ងទី១៥ ខែមករា នេះថា មានសត្វជ្រូកឈឺងាប់ជាបន្ត បន្ទាប់ប៉ុន្មានថ្ងៃកន្លងមកហើយ បើទោះជាម្ចាស់ និងមន្ត្រីជំនាញ ខំប្រឹងព្យាបាលយ៉ាងណាក៏ដោយក៏មិន ជាដែរ ។

លោកបានបញ្ជាក់ថា ជំនាញពេទ្យសត្វ បានយកសំណាកផ្ញើទៅធ្វើរោគវិភាគនៅវិទ្យាស្ថានប៉ាស្ទឺរ រួចរាល់ហើយ បច្ចុប្បន្នកំពុងរងចាំ់លទ្ធផល ថាជ្រូកនេះមានជំងឺអ្វីពិតប្រាកដ ទើបមន្ទីរ និងក្រសួង និង ចេញវិធានការដើម្បីទប់ស្កាត់ តែបើជំងឺប៉េស្តជ្រូកអាហ្វ្រិកប្រាកដមែន ជំងឺនេះងាយនឹងចម្លងទៅជ្រូកដែល ចិញ្ចឹមនៅជិតៗជាមិនខាន ហើយពិបាករកវ៉ាក់សាំងចាក់ទប់បានទាន់ពេលវេលាណាស់ ។

លោក ប៉ែន ចន្ធី បានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពនេះ តាមការណែនាំរបស់អគ្គនាយក ដ្ឋានសុខភាពសត្វ ក្រុមការងារការិយាល័យបសុព្យាបាលខេត្ត ក្រៅពីការចុះយកយកសំណាកទៅវិភាគ បានធ្វើជីវសុវត្ថិភាពនៅតំបន់ផ្ទុះជំងឺ និងតំបន់ជិតៗហើយដែរ ៕ ដោយ ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        179
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm