មហោស្រពសត្វស្លាបឆ្នាំ២០២៤ ជំរុញពលរដ្ឋបញ្ឈប់បរិភោគសាច់សត្វព្រៃ ពិសេស​សត្វជិតផុតពូជ

2024/01/15 10:26:10 pm        89

បណ្តាញអង្គការសត្វព្រៃ និងក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមករានេះ បានរៀបចំ មហោ​ស្រព​សត្វ​ស្លាប និងធម្មជាតិឆ្នាំ២០២៤ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ដែល​មហោ​ស្រព​សត្វ​ស្លាប​នេះ គឺមានគោលបំណងសំខាន់ៗ អំពាវនាវពលរដ្ឋទាំងអស់គ្នា បញ្ឈប់ការបរិភោគសាច់សត្វព្រៃ សត្វ​ស្លាប និងសូមបញ្ឈប់ការដាក់អន្ទាក់ និងថ្នាំពុលនានា នាំឲ្យ​ប៉ះ​ពាល​ការ​រស់​រាន​មាន​ជីវិ​ត​សត្វ​ព្រៃ។

លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា ថ្លែងថា បច្ចុប្បន្ន​មាន​ជីវិត​សត្វ​ស្លាប​ប្រមាណ​ជាង ៦០០ប្រភេទ ដែលកម្ពុជា បានធ្វើកត់ត្រាបាននៅទូទាំងប្រទេស ក្នុង​នោះមា​ន​សត្វ​ស្លាប​មួយ​ចំនួនកំពុងមានការកើនឡើង ហើយក៏មានខ្លះជិតផុតពូជ ដែលទាមទារ​ឲ្យ​យើង​ទាំង​អស់​គ្នារួម​គ្នាអភិរក្ស បញ្ឈប់ការហូបសាច់សត្វព្រៃ។

លោក សាន់ ស៊ីកុល តំណាងមកពីសមាគមន៍មគ្គុទេសក៏សត្វស្លាបកម្ពុជា បានថ្លែងថា បច្ចុប្បន្ន​នៅ​កម្ពុជា មានគោលដោទេសចរណ៍ទស្សនាសត្វស្លាបប្រមាណ៤០កន្លែង មានការទា​ក់​ទាញ​ភ្ញៀវ​ទេសចរអន្តរជាតិទៅទស្សនា ជាពិសេសការទស្សនាតំបន់ប្រភេទសត្វស្លាបកម្រ  ហើយ​លោក​ក៏​អំពាវនាវពលរដ្ឋសូមគ្នាអភិរក្សសត្វកម្រទាំងនោះ ដើម្បីទុកឲ្យភ្ញៀវទេសចរទៅទស្សនា និង​លើកកម្ពស់ជីវភាពបានយូរអង្វែង។

លោក ស្រី ស៊ុនលាង អគ្គនាយករង អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួង​បរិស្ថាន​ថ្លែង​ថា ការអភិរក្សសត្វព្រៃ នឹងមិនមានភាពជោគជ័យទេ ប្រសិនបើពលរដ្ឋ និងភាគីពាក់ព័ន្ធ មិន​ចូល​រួម​សហការថែរក្សា ការពារ អភិរក្សសត្វព្រៃ ។ តាមរយៈអនុវត្តយុទ្ធនាអន្ទាក់សូន្យកន្លងមក បានធ្វើអោយការប្រមាញ់ ការបរបាញ់ ការ​ដាក់អន្ទាក់ និងការជួញដូរចែកចាយលក់សាច់សត្វព្រៃ នៅ​តាម​ភោជនីយដ្ឋាន​ហាក់​បាន​ថយ​ចុះ​ខ្លាំង ហើយបានផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋ ចូលរួមថែរក្សាអភិរក្សសត្វព្រៃ ទុកជូន​ភ្ញៀវ​ទេសច​រ​ទៅ​ទស្សនាកម្សាន្ត និងការកម្ពស់ជីវភាពសហគមន៍បានល្អប្រសើរផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm