ប្រាក់ដុល្លារប្រែប្រួលមិនប្រាកដ ខណៈប្រាក់យ័នធ្លាក់ចុះ បន្ទាប់ពី PBOC ផ្ដល់ការភ្ញាក់ផ្អើល

2024/01/15 10:37:14 pm        84

ប្រាក់ដុល្លារបានរាងធ្លាក់បន្តិច នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះ នៅពេលមានការរំពឹងទុកជាថ្មី ជុំវិញការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្ដាល (Federal Reserve) របស់សហរដ្ឋអាមេរិក ក្នុងខែមីនា ខណៈពេលដែលប្រាក់យ័នបានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេលមួយខែ បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិន បានធ្វើឲ្យទីផ្សារភ្ញាក់ផ្អើល ដោយបន្តការរក្សាអត្រាគោលនយោបាយរយៈពេលមធ្យមរបស់ខ្លួនឲ្យនៅទ្រឹង។

ធនាគារប្រជាជនចិន (PBOC) នៅថ្ងៃចន្ទនេះ បានសម្រេចទុកឲ្យអត្រាការប្រាក់នៅដដែល ក្នុងពេលដែលពង្រីកលើប្រាក់កម្ចីគោលនយោបាយរយៈពេលមធ្យមដែលមានភាពរឹងមាំ ដោយការធ្វើនេះផ្ទុយនឹងការរំពឹងទុករបស់ទីផ្សារ សម្រាប់ការកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតពីជំងឺដ៏អាក្រក់របស់ប្រទេសចិន។

ការសម្រេចនោះបានធ្វើឲ្យការជូញដូរប្រាក់យ័នក្នុងស្រុក ធ្លាក់ចុះដល់កម្រិតទាបរយៈពេលមួយខែ ដោយ ១ដុល្លារ ដូរបាន ៧,១៨៦៣យ័ន ខណៈដែលក្រៅស្រុកមានតម្លៃចុងក្រោយ ៧,១៨៦៣យ័ន ក្នុង ១ដុល្លារ ដោយធ្លាក់ចុះជិតរយៈពេលមួយខែ កាលពីថ្ងៃសុក្រ (ទី១២ ខែមករា)។

នៅទីផ្សារធំៗផ្សេងទៀត បណ្ដាពាណិជ្ជករក៏បានសម្លឹងទៅការបកស្រាយលើអតិផរណារបស់ចក្រភពអង់គ្លេស ដែលនឹងត្រូវកំណត់នៅចុងក្នុងសប្តាហ៍នេះ ខណៈទីផ្សារផ្តោតលើវិធីសំខាន់ភ្លាមៗ ដែលធនាគារកណ្តាលធំៗទូទាំងពិភពលោក អាចចាប់ផ្តើមបន្ធូរបន្ថយអត្រាការប្រាក់ នៅឆ្នាំនេះ។

ឱកាស សម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក (Fed) នៅក្នុងខែមីនា អាចមានខ្ពស់ បន្ទាប់ពីទិន្នន័យកាលពីថ្ងៃសុក្រ បានបង្ហាញថា តម្លៃអ្នកផលិតរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ ក្នុងខែធ្នូ ដោយបានធ្វើឲ្យទិន្នផលរតនាគារសហរដ្ឋអាមេរិកធ្លាក់ចុះ តាមការធ្លាក់ចុះនោះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm