
ទីផ្សារភាគហ៊ុនរបស់កោះវ៉ាន់ នៅថ្ងៃចន្ទ (ថ្ងៃទី១៥ ខែមករា) បានហក់ឡើង នៅថ្ងៃជួញដូរដំបូង បន្ទាប់ពីការបោះឆ្នោត កាលពីចុងសប្តាហ៍ ដោយចំណុចគោលនៃសន្ទស្សន៍ផ្សារហ៊ុនរបស់កោះតៃវ៉ាន់ (TWII) បើកជួញដូរក្នុងតម្លៃខ្ពស់ ចំពេលទីផ្សារអាស៊ីមិនទៀងទាត់។
សន្ទស្សន៍ផ្សារហ៊ុនតៃវ៉ាន់ (TWII) បើកជួញដូរឡើងដល់ ២៨,៤៣ពិន្ទុ នៅកម្រិត ១៧.៥៤១,២៦ពិន្ទុ។ ប្រទេសជប៉ុនក៏ដំណើរការបានល្អជាមួយនឹងសន្ទស្សន៍ហ៊ុន Nikkei ជាមធ្យម ដែលបើកជួញដូរ ៥៧,០១ពិន្ទុ ឬ ០,១៦ភាគរយ នៅកម្រិត ៣៥.៦៣៤,១២ពិន្ទុ។
ទន្ទឹមនឹងនេះដែរ ទីផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង និងចិនដីគោក បានបើកដំណើរការជួញដូរក្នុងតម្លៃទាបជាងបន្តិច ដោយសន្ទស្សន៍ហ៊ុន Shanghai Composite ចាប់ផ្តើមធ្លាក់ចុះ ៩,៤២ពិន្ទុ ឬ ០,០៣ភាគរយ នៅកម្រិត ២.៨៧២,៥៦ពិន្ទុ។
បណ្ដាអ្នកវិភាគបានលើកឡើងថា លទ្ធផលបោះឆ្នោតអាចទទួលយកបានសម្រាប់វិនិយោគិន ហើយពួកគេមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់នៅឆ្នាំនេះ ដោយបង្ហាញថា អ្នកវិនិយោគអាចបន្តការវិនិយោគរយៈពេលវែង នៅក្នុងទីផ្សាររបស់កោះតៃវ៉ាន់៕