យុវជនក្រីក្រ មានសុទិដ្ឋិនិយមថាជីវភាពគ្រួសារនឹងធូរធារ​ជាងមុនបន្ទាប់ពីរៀន​ជំនាញបច្ចេកទេសចប់

2024/01/15 11:09:32 pm        475

យុវជនមកពីគ្រួសារក្រីក្រ មានសុទិដ្ឋិនិយមថា ជីវភាពគ្រួសារនឹងធូរធារជាងមុន បន្ទាប់​ពី​រៀន​ជំនាញ បច្ចេកទេសចប់ ខណៈមន្ត្រីជំនាញ បានបញ្ជាក់ថា ការ​រៀន​ជំនាញ​បច្ចេកទេស​ពិត​ជា​នឹង​ផ្តល់​ប្រយោជន៍ យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅ ។

យុវជនដែលបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមករា នេះ ដែលជាថ្ងៃបើកដំណើរការរៀនសូត្រនោះ បាន​បង្ហាញ​នូវក្ដីសប្បាយរីករាយក្នុងឱកាសពួកគេបានចូលរៀនជំនាញបច្ចេកទេស ក្នុង​កម្ម​វិធី​បណ្ដុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានផ្ដល់​ជូន​ជា​អាទិភាព​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែល​ជា​កម្ម​វិធី​នយោបាយ​អាទិភាព​មួយ​ក្នុង​ចំណោម​កម្ម​វិធី​នយោបាយដទៃទៀត របស់រាជ រដ្ឋាភិបាលអាណត្តិទី៧នេះ ។ យុវជនក្រីក្រ បានបញ្ជាក់ថា ការចូលរៀនជំនាញបច្ចេកទេសនេះ គឺជាក្ដីប្រាថ្នា និងប្តេជ្ញារៀនឱ្យ ចេះ​ពិត​ប្រាកដ ។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្នុងក្រុងតាខ្មៅ បាន​ឲ្យ​ដឹង​ថា ជាទូទៅ សិស្ស ដែលរៀនជំនាញនៅវិទ្យាស្ថាន គឺមួយផ្នែកធំ មាន​ការងារ​ធ្វើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស និងមួយ ផ្នែកទៀត បង្កើតមុខរបរដោយខ្លួនឯង ដូច្នេះការរៀន​ជំនាញ​បច្ចេកទេស គឺពិតជានឹងផ្តល់ ប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។

កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយ​រងហានិភ័យ មានជំនាញ៣៨ ក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ទី១. វិស័យសំណង់ ទី២. វិស័យ អគ្គិសនី និងថាមពល ទី៣. វិស័យអេឡិចត្រូនិក ទី៤. វិស័យបរិក្ខារត្រជាក់ និងកំដៅ ទី៥. វិស័យកម្មន្ត សាល ទី៦. វិស័យមេកានិក/មេកានិករថយន្ត ទី៧. វិស័យទេសចរណ៍ ទី៨. វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី៩. វិស័យសេវាកម្ម និងទី១០. វិស័យធុរកិច្ច និង​ព័ត៌មានវិទ្យា៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm