ក្រុម​គ្រូពេទ្យ​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពីរ​ស្រុក​ក្នុង​ខេត្តតាកែវ ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់

2021/06/25 12:05:17 am        395

តាកែវ ៖ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-​១៩ ដែល​រៀបចំ​ដោយ​ក្រសួងការពារជាតិ ​សហការ​ជាមួយ អាជ្ញាធរ​ខេត្តតាកែវ ​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ ​សម្រាប់​ពលរដ្ឋ​ស្រុក​បាទី​ និង​ស្រុក​សំរោង ដែល​ជា​ស្រុក​មាន ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ច្រើន​នោះ​។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ឲ្យ​ដឹងថា សម្រាប់​ស្រុក​បាទី​ គ្រោង​នឹង​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់ ​នៅក្នុង​រយៈពេល​១០​ថ្ងៃ ឱ្យបាន​រួចរាល់ ហើយ​ក្នុង​រយៈពេល​១​ថ្ងៃ ​បាន​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ ចំនួន​ជាង​៧​ពាន់​នាក់​។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ​បាន​ឲ្យ​ដឹង​ដែរ​ថា ​សម្រាប់​ស្រុក​សំរោង ​ដែល​ក្រុម​គ្រូពេទ្យ យោធា ​ចុះមក​ចាក់​ជូន​ប្រជាពលរដ្ឋ ​គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ ​នឹង​ត្រូវ​ចាក់ ​ហើយ អាជ្ញាធរ​ស្រុក ​បានរៀបចំ​ទីតាំង​ចំនួន​៦ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​អភិបាលស្រុក​សំរោង បាន​បន្តថា ​ក្រៅពី​ប្រជា​ពលរដ្ឋនៅក្នុង​ស្រុក​សំរោង ​ដែល​មាន​អាយុ ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ដែល​នឹង​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នោះ អាជ្ញាធរ ក៏​នឹង​ធ្វើ​ការ​ចាក់​ជូន​ដល់​កម្មករ រោងចក្រ​មួយ​ចំនួន ដែល​មកពី​ស្រុក​ក្រៅ​ មក​បម្រើ​ការងារ​នៅ​រោងចក្រ​ នៅក្នុង​សំរោង​ផងដែរ​។

គិតមកដល់​ពេលនេះ ខេត្តតាកែវ មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​ជាង​ពីរពាន់​នាក់ ​ក្នុងនោះ​ជា សះស្បើយ​ចំនួន​ជាង​១​ពាន់​នាក់​ និង​មាន​អ្នកជំងឺ​កូ​វីដ​-១៩ បាន​បាត់​បង់ជីវិត ចំនួន​១៥​នាក់​៕

​អត្ថបទ​៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm