រុស្ស៊ីនឹងធ្វើឲ្យកិច្ចព្រមព្រៀងពូទីន-គីមកាន់តែប្រសើរឡើង ខណៈរដ្ឋមន្ត្រីកូរ៉េខាងជើងធ្វើទស្សនកិច្ច នៅក្រុងមូស្គូ

2024/01/16 01:36:21 am        129

វិមានក្រឹមឡាំងនៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងធ្វើឲ្យកាន់តែប្រសើរឡើងក្នុងទំនាក់ទំនងជាមួយ «ដៃគូរបស់យើង» គឺកូរ៉េខាងជើង នៅគ្រប់វិស័យទាំងអស់ ហើយនឹងបង្កើតកិច្ចព្រមព្រៀងដែលសម្រេចបាន រវាងមេដឹកនាំរបស់ប្រទេសទាំង២ នៅពេលដែលមេដឹកនាំទាំង២ បានជួបគ្នានៅមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសរុស្ស៊ី កាលពីឆ្នាំមុន។

កាលពីខែកញ្ញា ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានស្វាគមន៍មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯកន្លែងបាញ់បង្ហោះយានអវកាស Vostochny នៅចុងភាគខាងកើតរបស់រុស្ស៊ី ហើយបានសន្យាថានឹងជួយកូរ៉េខាងជើងបង្កើតផ្កាយរណប។

ខណៈដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui  បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «កូរ៉េខាងជើងគឺជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធបំផុតរបស់យើង ដែលពួកយើងកំពុងអភិវឌ្ឍ និងមានបំណងអភិវឌ្ឍភាពជាដៃគូបន្ថែមទៀតលើគ្រប់វិស័យ»។

រុស្ស៊ីបានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសផ្សេងទៀតដែលមានអរិភាពជាមួយសហរដ្ឋអាមេរិក ដូចជាអ៊ីរ៉ង់ជាដើម ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែន ពោលគឺជាទំនាក់ទំនងដែលជាប្រភពនៃការព្រួយបារម្ភ សម្រាប់លោកខាងលិច។

សហរដ្ឋអាមេរិក និងអ៊ុយក្រែនក្នុងខែនេះ បានចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង ទៅកាន់ប្រទេសអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ីបដិសេធមិនបញ្ជាក់អះអាង ឬច្រានចោល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        90
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        127
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm