ប្រមុខយោធា៖ ហ្វីលីពីននឹងអភិវឌ្ឍកោះ នៅសមុទ្រចិនខាងត្បូង

2024/01/16 03:32:57 am        98

ប្រមុខយោធាទីក្រុងម៉ានីល លោក Romeo Brawner នៅថ្ងៃចន្ទ (ទី១៥ ខែមករា) បានប្រាប់អ្នកសារព័ត៌មានថា ហ្វីលីពីននឹងអភិវឌ្ឍកោះនានា នៅសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ទុកថា ជាផ្នែកនៃទឹកដីរបស់ខ្លួន ដើម្បីធ្វើឲ្យកោះទាំងនោះក្លាយជាទីកន្លែងអាចស្នាក់នៅបានបន្ថែមទៀត សម្រាប់កងទ័ព។

ផែនការនេះកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងហ្វីលីពីន និងចិន ដែលប្រទេសទាំង២ ទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងបានចោទប្រកាន់គ្នាទៅវិញទៅមកពីការមានអាកប្បកិរិយាអារិភាព នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។

ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានប្រវត្តិជម្លោះដែនសមុទ្រជាយូរលង់ នៅក្នុងផ្លូវទឹកនេះ ប៉ុន្តែទំនាក់ទំនងបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ជុំវិញឧប្បត្តិហេតុជាបន្តបន្ទាប់ពាក់ព័ន្ធនឹងនាវាមកពីប្រទេសទាំង២។

ក្រៅពីតំបន់ថ្មប៉ប្រះទឹក Thomas Shoal ដែលត្រូវបានគេស្គាល់ឈ្មោះសាមញ្ញថា Ayungin ប្រទេសហ្វីលីពីនកាន់កាប់តំបន់ពិសេសចំនួន៨ ផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ហើយចាត់ទុកថា តំបន់ទាំងនោះជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

បន្ទាប់ពីចូលរួមសន្និសីទបញ្ជាការដឹកនាំដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅទីស្នាក់ការកណ្តាលយោធា លោក Brawner បាននិយាយថា៖ «យើងចង់ធ្វើឲ្យកោះទាំង៩ កាន់តែប្រសើរឡើង ជាពិសេសកោះដែលយើងកំពុងកាន់កាប់»។

តំបន់ពិសេសទាំងនោះ រួមមានកោះ Thitu ដែលជាកោះដ៏ធំ និងមានសារៈសំខាន់បំផុតជាយុទ្ធសាស្ត្រ នៅសមុទ្រចិនខាងត្បូង។ ដោយត្រូវបានគេស្គាល់សាមញ្ញថា Pag-asa កោះ Thitu ស្ថិតនៅចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រភាគខាងលិចនៃខេត្ត Palawan របស់ប្រទេសហ្វីលីពីន៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm