កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មេខ្យល់ ០​២​នាក់ បម្រុង​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

2021/06/25 12:15:34 am        392

​​បន្ទាយមានជ័យ​៖ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មេខ្យល់​ចំនួន ០​២​នាក់ ​ដែល​កំពុង​ធ្វើ​សកម្មភាព​បម្រុង​លបលួច​នាំ​ពលករ​ចំនួន​ ១១​នាក់​ ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ​ ដើម្បី​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន​បាន​ពេល​ចុះ​ល្បាត​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ភូមិសាស្ត្រអូរ​ព្រំដែន ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

ជាមួយគ្នា​នោះដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក រិ​ទ្ធ រ៉​ម មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​ដឹកនាំ​កម្លាំងយោធា​១​ក្រុម​ចុះ​ល្បាត​ជាប់​ជាប្រចាំ ២៤​ម៉ោង​លើ​២៤​ម៉ោង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ និង​កម្លាំង​ផ្នែក​សឹក​រង​ម៉ាឡៃ​ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ផ្សេងៗ ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ​ពិសេស​នោះ​ទប់ស្កាត់​បទល្មើស​ពលករ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​តាមរយៈ​ក្រុម​មេខ្យល់​មួយ​ចំនួន​ដែល​នៅតែ​លប​លួច​បន្តធ្វើ​សកម្មភាព​ឆ្លងដែន​គ្រប់​រូបភាព​ ដើម្បី​ធ្វើការ​ទប់ស្កាត់​ឲ្យ​បាន​ក្នុង​ដំណាកកាល​កំពុង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ កុំ​ឲ្យ​មាន​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​បន្តទៀត​។​

​ក្នុង​ការ​ចុះ​ល្បាត​នោះដែរ ​លោក​វរសេនីយ៍ឯក រិ​ទ្ធ រ៉​ម​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ខ​ណៈ​ពេល​ដែរ​កម្លាំង​កំពុង​ធ្វើការ​ចុះ​ល្បាត​ ក៏បាន​ប្រទះឃើញ​មេខ្យល់​ចំនួន ០​២​នាក់​នឹង​ពលករ​ចំនួន ​១១​ស្រី​២​នាក់​បម្រុង​នាំ​ពលករ​ទាំងអស់​នេះ ​ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ​ ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ដោយមាន​ការសង្ស័យ​នោះ ​ត្រូវ​បានធ្វើ​ការ​ឃាត់ខ្លួន​ភ្លាមៗ​ផង​ដែរ​ដើម្បី​សាកសួរ​បន្ត​។

​លោក​វរសេនីយ៍ បាន​បញ្ជាក់​ថា​ មេខ្យល់​ទាំង​ ០២​នាក់ នោះ​១.​ឈ្មោះ នឿន សីហា ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ​២​.ឈ្មោះ ឃ​ន សុផាត ភេទ​ប្រុស អាយុ​ ៣៩​ឆ្នាំ រស់នៅ​ភូមិ​អូ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​

ក្រោយពី​បាន​ធ្វើការ​សាកសួរ​នាំរួចមក​ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាន​ប្រគល់​មេខ្យល់​ទាំង​ ០២​នាក់ ​រួមទាំង​ពលករ​ទាំង​ ១១​នាក់​ប្រគល់​ឲ្យ​ទៅ​ឲ្យ​កម្លាំង​អាវុធហត្ថ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

រីឯ​ពលករ​ទាំង ១១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ម៉ាឡៃ​ ទើប​អាច​ឲ្យ​ត្រលប់​ទៅ​មូលដ្ឋាន​របស់​ខ្លួន​វិញ​៕ អត្ថបទ៖ ​ឃិន ​សារិទ្ធ​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        85
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm