ក្រុមហ៊ុន Blue Circle របស់បារាំងថា ខេត្តចំនួនពីរនៅកម្ពុជាដែល​អាចផ្តល់​លទ្ធភាពផលិតអគ្គិសនី​ដើរដោយខ្យល់បាន

2024/01/16 03:49:59 pm        226

ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេស​ថាមពល​ដែលដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​កម្ពុជា​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា​ខេត្ត​ចំនួន​ពីរ​នៅកម្ពុជា មានខេត្តកំពត និងខេត្តមណ្ឌលគិរី ដែលអាចផ្តល់​លទ្ធភាព​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់បាន។

ក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Olivier Duguet ប្រធាន និងជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Blue Circle បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និង​អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកនា​យក​ប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតីថា ក្រុមហ៊ុន របស់លោក គឺ​ជា​ក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេស​ថាមពល​ដែល​ដើរ​ដោយកម្លាំងខ្យល់ ហើយកន្លងមកតំណាងក្រុមហ៊ុនរបស់លោក បានធ្លាប់​មក​កាន់​តំបន់​អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុង​កម្រិត​ល្បឿន​ល្អ​ដែលអាចផលិតជាថាមពលអគ្គិសនីបាន។ 

លោ​កបន្ថែមទៀតថា «ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមកខាងក្រុមហ៊ុន បាន​កត់​សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរីជាដើម»។

ជាមួយគ្នានោះលោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជា​មួយ​ការ​ជួយ​ជ្រោម​ជ្រែង និងការសហប្រតិបត្តិការល្អជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំ​ពារ​ពី​រាជ​រដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុម​ហ៊ុនអាចផលិតថាមពលបាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅ​ថ្ងៃ​អនាគត។ ក្នុងន័យនេះ កម្ពុជាអាចនឹង​ទទួ​ល​បាន​ប្រភព​ថាមពល​អគ្គិសនី​ដែល​កើត​ចេញ​ពី​ប្រភព​កកើត​ឡើង​វិញ​កាន់តែច្រើន និង​អាចនាំចេញថាមពលអគ្គិសនីទៅក្រៅប្រទេស បានផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Olivier Duguet និងសហការី និងបានបង្ហាញក្តីរីករាយ និង​សូម​គាំទ្រ​ចំពោះ​គម្រោង​របស់​ក្រុម​ហ៊ុន​ដែល​ចាប់​អារម្មណ៍​​ក្នុង​ការបោះទុន​វិនិយោគ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​សូមជូនពរ​ក្រុម​ហ៊ុន​ទទួល​បាន​ជោគជ័យលើកិច្ចការដែលវិនិយោគនៅពេលអនាគត និង​ស្នើ​ក្រុមហ៊ុន​ទាក់ទង​ជា​មួយ​ដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និង​ស្វែង​រក​ឱកាស​ធ្វើ​យ៉ាង​ណា​ឱ្យ​គម្រោង​ផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យ​សម្រេច​បាន​ជា​លទ្ធផល​ផ្លែផ្កា​ជាក់​ស្តែង​ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm