ក្រុមហ៊ួទី ដាក់គោលដៅលើនាវាអាមេរិក ខណៈវិបត្តិសមុទ្រក្រហមកាន់តែតានតឹងឡើង

2024/01/16 04:09:37 pm        141

មន្ត្រីម្នាក់មកពីក្រុមហ៊ួទី បាននិយាយកាលពីថ្ងៃចន្ទ (១៥ មករា) ថា ចលនា​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់​របស់​យេម៉ែន​មួយនេះ នឹងពង្រីកគោលដៅរបស់ខ្លួននៅក្នុងតំបន់សមុទ្រក្រហម ហើយរួម​បញ្ចូល​នាវា​របស់​អាមេរិក ខណៈដែលខ្លួនបានប្តេជ្ញាបន្តការវាយប្រហារបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស វាយ​ប្រហារលើទីតាំងរបស់ខ្លួនក្នុងប្រទេសយេម៉ែន។

ការវាយ​ប្រហារដោយក្រុមហ៊ួទីទៅលើនាវាក្នុងតំបន់ចាប់តាំងពីខែវិច្ឆិកា បានប៉ះ​ពាល់​ដល់​ក្រុមហ៊ុន​ជា​ច្រើន និងបាន​ធ្វើ​ឱ្យ​មហា​អំណាច​ព្រួយ​បារម្ភ​នៅ​ក្នុង​ការ​កើន​ឡើង នៃ​សង្គ្រាម​រយៈ​ពេល​ជាង ៣ខែរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ ក្រុម​នេះ​និយាយ​ថា ខ្លួនកំពុងធ្វើសកម្មភាពក្នុងការរួបរួមជាមួយប៉ាឡេស្ទីន។

លោក ណាសរ៉ុលឌីន អាមឺ (Nasruldeen Amer) អ្នកនាំពាក្យរបស់ក្រុមហ៊ួទី បាន​ប្រាប់​សារ​ព័ត៌មាន អាល់ចាហ្ស៊ីរ៉ា (Al Jazeera) ថានាវាអង់គ្លេស និងអាមេរិកបានក្លាយជា «គោល​ដៅ​ស្រប​ច្បាប់​» ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដែល​ធ្វើឡើ​ង​ដោយ​ប្រទេស​ទាំង​ពីរ​លើ​ប្រទេស​យេម៉ែន​កាល​ពី​សប្តាហ៍​មុន។ ក្រុមហ៊ួទីនេះពីមុនបាននិយាយថា ពួកគេនឹង​កំណត់​គោលដៅ​តែ​លើ​នាវា​អ៊ីស្រាអែល ឬនាវាដែលធ្វើដំណើរទៅកាន់អ៊ីស្រាអែលប៉ុណ្ណោះ។

នៅក្នុង​ការវាយប្រហារចុងក្រោយបំផុត ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កង​កម្លាំង​ហ៊ួទី នៅក្នុងប្រទេសយេម៉ែន បានវាយប្រហារលើនាវា ហ្គីប្រាលតា អ៊ីហ្គល (Gibraltar Eagle) ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និង​ប្រតិបត្តិការ​ដោយ​មីស៊ីល​បាលិស្ទិក​ប្រឆាំង​នាវា​កាល​ពី​ថ្ងៃចន្ទ ប៉ុន្តែមិនមានរបាយការណ៍អំពីការរងរបួស ឬការខូចខាត​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm