កម្ពុជា-រុស្ស៉ី ប្ដេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្តិសុខទៅវិញទៅមក ដើម្បីភាពសុខសាន្ដរបស់ពលរដ្ឋទាំងពីរ

2024/01/16 05:16:09 pm        167

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជា និងលោក អាណាតូលី បូរ៉ូវីក ឯក​អគ្គ​រដ្ឋទូត នៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា បានបង្ហាញ​ការ​ប្ដេជ្ញា​ចិត្តរួម​គ្នាក្នុ​ង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានផ្នែកសន្ដិសុខទៅវិញទៅមក ដើម្បី​រក្សា​បាន​នូវ​ភាព​សុខ​សាន្ដ​របស់​ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ខណៈការប្តេជ្ញារបស់ភាគីទាំងពីរនេះ គឺ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅក្នុងកិច្ចជំនួបនោះលោក Anatoly Borovik បានកោតសរសើរ ចំពោះ​សមិទ្ធផល​រយៈពេល​ជាង​៤​ខែ​ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នីតិកាលរដ្ឋសភា ដែល​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយ​ក្នុង​នាមរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៉ី លោកបានអះអាងថា រុស្ស៉ីតែងតែចាត់ទុកកម្ពុជា ជា​ដៃគូ​មួយ​ក្នុង​កិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ជាពិសេសលើការងារជំនាញសន្ដិសុខ ប្រឆាំង​អំពើភេ​រវកម្ម ឧក្រិដ្ឋកម្មឆ្លងគ្រប់ប្រភេទជាដើម។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា«រដ្ឋាភិបាលរុស្ស៉ី នៅតែបន្តរក្សា​ជំហរ​ក្នុង​ការ​ជួយ​បណ្ដុះ​បណ្ដាល​ដល់​មន្ដ្រី​កម្ពុជា លើជំនាញសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងភេរវកម្ម ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ និងបន្ដផ្លាស់​ប្ដូរ​ព័ត៌មាន​ចារកម្ម​នានា​ដើម្បី​បម្រើ​ដល់​សន្ដិសុខ​ជាតិ​ដដែល​ផង​ដែរ​»​។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជា ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចគាំទ្រដែលរុស្ស៉ីបានជួយដល់កម្ពុជានាពេលកន្លងមក ហើយ​បើ​គិត​ចាប់​ពី​ពេល​កម្ពុជា​ ឆ្លងផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺរុស្ស៉ី​បាន​ជួយ​ដល់​រាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ ទាំងស្មារតី សម្ភារៈ និង​ការ​បណ្ដុះបណ្ដាលជាដើម។

ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការផ្លាស់ប្ដូរព័ត៌មាននានា ដើម្បីទប់ស្កាត់នូវរាល់បទឧក្រិដ្ឋឆ្លងដែន ក៏ដូច​ជា​បទ​ឧក្រិដ្ឋ​​នានា​​ផងដែរ ដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​ជូន​ដល់​ប្រជា​ពលរដ្ឋ​ទំាង​ពីរ​នោះ​។

នៅក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម នេត សាវឿន និងឯកអគ្គរដ្ឋទូតរុស្សី ក៏បាន​ឯកភាព​គ្នា​បន្ដ​សហការ​លើ​ការងារបណ្ដុះបណ្ដាល សម្ភារបច្ចេកទេស ដល់មន្ដ្រីនគរបាលកម្ពុជា និងជំរុញ​ឲ្យ​មាន​អនុស្សារណៈ នៃ​ការយោគល់គ្នារវាងប្រទេសពីរផងដែរ ដើម្បីផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ខណៈ​រុស្ស៉ី ប្រកាសជំហរថា នឹងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល លើ​ជំនាញ​ប្រឆាំង​គ្រឿងញៀន និងជំនាញសំខាន់ៗផ្សេងៗទៀតដែលធ្លាប់មាននាពេលកន្លងមក៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        3
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        26
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm