ក្រុមហាម៉ាស បង្ហាញសាកសពចំណាប់ថ្នូរពីរនាក់ បន្ទាប់ពីព្រមានអ៊ីស្រាអែលឲ្យឈប់វាយប្រហារ

2024/01/16 05:22:43 pm        146

ក្រុមហាម៉ាស បានបង្ហាញសាកសពចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ កាលពីថ្ងៃចន្ទ (១៥ មករា) បន្ទាប់​ពីព្រមាន​អ៊ីស្រាអែល​ថា​ចំណាប់​ថ្នូរ​អាច​នឹង​ត្រូវ​បាន​សម្លាប់​ប្រសិ​ន​បើ​មិន​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា។

វីដេអូថ្មីមួយដែលចេញផ្សាយដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានបង្ហាញ​ឱ្យ​ឃើញ​ពី​សាក​សព​របស់ចំណាប់ថ្នូរម្នាក់ឈ្មោះ យ៉ូសស៊ី សារ៉ាប៊ី (Yossi Sharabi) អាយុ ៥៣ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ អ៊ីតៃ ស្វឺស្គី (Itai Svirsky) អាយុ ៣៨ឆ្នាំ ដែលអ្នកទាំង​ពីរ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ដំបូងកាលពីថ្ងៃអាទិត្យ។

វីដេអូក៏​បានបង្ហាញផងដែរនូវចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទីបី ដែលជា​និស្សិត​សាកល​វិទ្យាល័យ​ឈ្មោះ ណូអា អាហ្កាម៉ានី (Noa Argamani) អាយុ ២៦ឆ្នាំ ហាក់ដូច​ជា​កំពុង​អាន​អក្សរ​នៅ​ពី​មុខ​ជញ្ជាំង​ទទេ​ដោយ​និយាយថា​អ្នក​ទាំង​ពីរ​នោះត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​។

អ្នកនាំពាក្យយោធារបស់អ៊ីស្រាអែលបាននិយាយថា មានការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​ជោគ​វាសនា​របស់ចំណាប់ថ្នូរដែលត្រូវបានគេសន្មត់ថាបានស្លាប់នៅក្នុងវីដេអូនេះ ខណៈ​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ដែលកំណត់ថាជាចំណាប់ថ្នូរឈ្មោះ ស្វឺស្គី មិនត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​របស់​អ៊ីស្រាអែល​នោះទេ។

ប្រហែលពាក់​កណ្តាល​នៃ​ចំណាប់​ថ្នូរ​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​ក្នុង​អំឡុង​ពេល​បទ​ឈប់​បាញ់​ដ៏​ខ្លី​កាល​ពី​ខែវិច្ឆិកា ប៉ុន្តែអ៊ីស្រាអែលនិយាយថាមនុស្ស ១៣២នាក់ នៅតែស្ថិតនៅតំបន់ហ្កាហ្សា ហើយ​មនុស្ស ២៥នាក់បានស្លាប់ក្នុងការចាប់ខ្លួនរបស់ក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm