EU គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៦លានអឺរ៉ូ ដើម្បីគាំទ្រវិស័យអាទិភាពនៅកម្ពុជា

2024/01/16 06:19:16 pm        236

សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៦លានអឺរ៉ូ ដល់កម្ពុជា សម្រាប់​វិស័យ​កសិកម្ម, អាហារ, ការអនុវត្ត ថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ការបណ្តុះបណ្តាលអប់រំ បច្ចេកទេស, និង​កម្មវិ​ធី​ពាណិជ្ជកម្ម និងវិស័យឯកជន ។

ឯកឧត្តម ឌ្រីសម៉ាន់ អីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា EU នៅ​ក្នុងជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ នេះថា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​កម្មវិធីកំណែទម្រង់គោលនយោបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និង​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយផ្លែផ្កា បើទោះជាស្ថិតក្នុងគ្រាដ៏លំបាក នៃផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូដ-១៩, ជម្លោះភូមិសាស្ត្រនយោបាយ និងការបន្តធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ ។

ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបរិបថនេះ ជំហរគាំទ្ររបស់ EU ជាពិសេស​តាមរយៈ​យុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោល​បំណង​កៀរគរ​ការ​វិនិយោគ​បន្ថែម សម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល នៃ​កិច្ចអន្តរាគមន៍របស់ខ្លួន ។ នៅក្នុងយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និង​ប្រទេស​ជាសមាជិក EU ហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) ចំនួនពីរ ដើម្បីគាំទ្រ ដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈ​ការ​លើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ក្នុងនោះមាន៖ ការ​ផ្តោត​លើ​ចីរភាព​ខ្សែ​ច្រវាក់​តម្លៃកសិកម្ម, និងផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ជាក់ស្ដែង នៅក្រោមក្របខណ្ឌ Global Gateway នេះផងដែរ, EU និង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជា សម្រាប់កម្មវិធីថ្មីចំនួន៤រួមមាន៖ កម្មវិធីភាព​ជាដៃគូ​របស់​កម្ពុជា សម្រាប់​ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយ ចីរភាព, កម្មវិធីភាព​ជា​ដៃគូ​សហភាព​អឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀក បំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់​ការ​បណ្តុះ​បណ្តាលការអប់រំបច្ចេក ទេស ២០២៤-២០២៧, និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។

ជាការឆ្លើយតប, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ EU សម្រាប់ការចូលរួម យ៉ាងសកម្ម ក្នុងការជំរុញវឌ្ឍនភាព នៃវិស័យគាំពារសង្គមនៅកម្ពុជា ឆ្ពោះ​ទៅ​រក​និរន្តរភាព និងភាពធន់ ដែលអាចឆ្លើយតបនឹងបញ្ហា ប្រឈមនានា, ជាពិសេស​សហភាព​អឺរ៉ុប​ជួយ​ជាជំហរគាំទ្រកម្ពុជា ក្រោមក្របខណ្ឌ Global Gateway ដែលជាការចូលរួមគាំទ្រដល់ របៀប​វារៈ​គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាច​សម្រេច​បាន​ជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm