មនី្ទរវប្បធម៌ខេត្តកណ្តាល ចូលរួមបណ្តុះបណ្តាលជំនាញមរតកដូនតា ដល់យុវជនជំនាន់ក្រោយ

2024/01/16 06:37:51 pm        189

មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ចូលរួមបណ្តុះបណ្តាលជំនាញមរតកដូនតា ក្នុង​វិស័យ​​វប្បធម៌​ដល់យុវជនជំនាន់ក្រោយ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧។

លោកស្រី មួង សារឹម ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងផែនការប្រចាំឆ្នាំ មន្ទីរវប្បធម៌ បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​តាម​ជំនាញ និងវគ្គនីមួយៗ។ ដោយឡែកកម្មវិធីបណ្តុះបណ្តាលជំនាញមករតកដូនតា មន្ត្រីជំនាញនឹង​ចាប់ផ្តើមអនុវត្តឆ្នាំ២០២៤ ហើយ​ក៏បានរៀបចំផែនការរួចរាល់ហើយ ក្នុង​នោះ​លោក​គ្រូ អ្នកគ្រ បង្គោលកំពុងបង្ហាត់ ចំណេះ ជំនាញ ដូនតានៅ​តាម​សហគមន៍​មូលដ្ឋាន​ខេត្ត​កណ្តាល ជូនដល់យុវជនជំនាន់ក្រោយ។

លោក វង្ស រ៉ាវ៉េត អនុប្រធានការិយាល័យទទួលបន្ទុករបាយការណ៍ស្រាវជ្រាវ និងចងក្រងឯកសារ បាន​លើកឡើងថា ផែនការឆ្នាំ២០២៤ សម្រាប់ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃ​មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល មានសកម្មភាពសំខាន់ ៥ចំណុច ស្រង់​ស្ថិតិ​ធ្វើ​បច្ចុប្បន្ន​ជាមួយ​មន្ត្រីថ្នាក់ស្រុក និងបង្កើតមាតិកា សម្រាប់ផ្សព្វផ្សាយវិស័យវប្បធម៌ របស់​មនី្ទរ​វប្បធម៌ បណ្តុះបណ្តាលសិល្បៈសូនរូប ក្នុងទម្រង់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល បន្ត​ចង​ក្រង​ឯកសារ​ចម្លាក់ប្រាក់ស្ពាន់ និងត្រៀមចូលរួម​ព្រឹតិ្តការណ៍​មហោ​ស្រព​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​។ ផ្អែកលើចំណេះជំនាញដូនតានេះ គឺយើងព្យាយាមអភិរក្សស្នាដៃដូនតា និងចង់ឲ្យកូនខ្មែរ បាន​ស្គាល់ បើនិយាយមែនទែនទៅ ដូចជាតម្បាញសូត្រ ដោយ​ហេតុថា​របរ​នេះ​បន្ត​នៅ​សេស​សល់​តែ​បង​ប្អូន​ប្រជាពលរដ្ឋមានវ័យចំណាស់ ចាស់ៗ។ ដោយឡែកយុវជន វ័យក្មេង លែង​ធ្វើ​តម្បាញ​ហើយ ដោយសារពិបាកធ្វើ​។ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានទម្លាក់កិច្ចការងារនេះ ដើម្បី​ឲ្យ​មន្ត្រី​ចូល​រួម​ជួយ​។ ដូច្នេះមិនមែនមានតែតម្បាញសូត្រនោះទេ គឺចំនេះជំនាញដូនតា មានច្រើនណាស់ ដូច​ជា​ចម្លាក់​ប្រាក់ ស្ពាន់ ស្មិត ទម្រង់ចម្រៀងបុរាណ ល្ខោនបាសាក់។ ដោយឡែកការិយាល័យ គឺ​ផ្តោត​តែ​លើ​សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម។

បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា តាំងពីយូរលង់ណាស់មកហើយ ក្រៅពីប្រាសាទបុរាណ ដូនតាខ្មែរ បានបន្សល់​ទុក​នូវ​មរតក​ជា​ច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការ​បណ្តុះ​បណ្តាល​ជំនាញ​មរតក​ពី​ដូនតា​នេះ​ ពិតជាសំខាន់ខ្លាំងណាស់។ នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ ក្រោម​ការ​ដឹក​នាំ​ដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា ផ្តោតលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈមរតកដូនតា បានដាក់ចេញ​នូវ​គោល​នយោបាយ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ចំនួន ១លាន៥សែននាក់ ក្នុងនោះពី ២ទៅ៤% ជាការបណ្តុះ​បណ្តាល​ជំនាញ​មរតក​ពី​ដូនតា ដូចជា៖ តម្បាញ ស្មូន ចម្លាក់ជាដើម។ ជំនាញដូនតាទាំងអស់នេះ បើមិន​មាន​ការ​បណ្តុះ​បណ្តាល​ទេ វានឹងបាត់ពីមួយជំនាន់ទៅមួយជំនាន់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm