កំណើនអគារសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋ ផ្ដល់ឱកាសច្រើនដល់និស្សិត​ទទួលអាហារូបករណ៍

2024/01/16 06:58:32 pm        369

ការខិតខំអភិវឌ្ឍន៍នូវអគារសិក្សាថ្មីៗបន្ថែម ពីសំណាក់រាជរដ្ឋាភិបាល និង​មាន​ការ​ចូលរួម​ពី​សប្បុរស​ជន នៅតាមសាកលវិទ្យាលរដ្ឋ បានធ្វើឲ្យមានសន្ទុះ នៃសិស្ស​និស្សិត​ទទួល​បាន​អាហារូបករណ៍​បន្តនៅថ្នាក់ឧត្តមសិក្សា ជាពិសេសនិស្សិតក្រីក្រ និងកាន់តែធ្វើឲ្យកម្ពុជា ទទួល​បាន​ធន​ធានមនុស្ស ដែលមានសក្ដានុពល ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

ក្នុងពិធីបើកការប្រឡងតេស្តភាសាអង់គ្លេស សម្រាប់និស្សិតឆ្នាំទី១ ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា មានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយ ក្នុង​ចំណោម​យុទ្ធសាស្ត្រ​បញ្ច​កោណរបស់រាជរដ្ឋាភិបាល ហើយដោយមានការជ្រោមជ្រែង ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសប្បុរសជននានា ទើបសាកលវិទ្យាល័យ បាន​កសាង​នូវ​អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នឹងបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំមុន ។

ឯកឧត្តមបានបន្តថា កាលពីអគារថ្មី មិនទាន់សាងសងរួលរាល់ ក្នុង​មួយ​ឆ្នាំៗ​អាច​ទទួល​សមណ​និស្សិត និងសិស្សនិស្សិត ចូលសិក្សាបានប្រមាណ ៥០០ ទៅ៧០០នាក់ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ មានសមណនិស្សិត និងនិស្សិតក្រីក្របានទទួលអាហារូបករណ៍ ចូលរៀនកើន​ឡើង​ដល់​ជាង ១ពាន់នាក់ ។

និស្សិតទទួលអាហារូបករណ៍សិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បាន​លើក​ឡើង​ថា ពួកគេពិតជាពេញចិត្ត នឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ដែល​ស្ដែង​ចេញតាមការពង្រីកសាលារៀន កសាងអគារសិក្សា និងការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ ឬសិស្សពូកែបានសិក្សាតាមសាកលវិទ្យាលក្នុងប្រទេស និងបញ្ជូន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ជាដើម ។

ក្នុងឱកាសយាងជាព្រះអធិបតី ពិធីបើកការប្រឡងនេះ សម្តេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី​គតិ​ឧទេ្ទសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា​ មានព្រះបន្ទួលជំរុញដល់សមណនិស្សិត និងសិស្សនិស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បី​យក​ចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យមានចំណេះដឹងប្រចាំជីវិត ក៏ដូចជា​ចូល​រួម​ការ​កសាង​ប្រទេស​ជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        20
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm