យុវជនកាកបាទក្រហមកូរ៉េ ផ្លាស់ប្តូរបទពិសោធន៍ជាមួយយុវជនកាកបាទក្រហមកម្ពុជា លើកទី២

2024/01/16 08:08:01 pm        288

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ជាលើកទី២ របស់​គណៈប្រតិភូយុវជនកាកបាទក្រហម សាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចំនួន ៤៥រូប ដឹកនាំ​ដោយ​លោកស្រី LEE MINSEON ជាប្រធានប្រតិភូ ដែលជំនួបនេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់​ការ​កណ្តាល​កាក​បាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខា​អ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។ លោកជំទាវ អគ្គលេខាធិការស្តីទី បានធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិ​របស់​កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និង​មាន​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះ​ប្រធាន​កិត្តិយស ចាប់តាំងពីឆ្នាំ១៩៩៤ រៀងដរាបមក និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានជាប់ឆ្នោតជាប្រធាន កាកបាទក្រហមកម្ពុជា ដោយមហាសន្និបាត ចាប់តាំង​ពី​អាណត្តិទី២ ឆ្នាំ១៩៩៨ រហូតដល់អាណត្តិទី៧ នាពេលបច្ចុប្បន្ននេះ។

សកម្មភាព​ការងារ​របស់​កាក​បាទ​ក្រហមកម្ពុជា តាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការ​ទៅ​តាម​វិស័យ​អាទិភាព​ចំនួន៤ រួមមាន៖ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួល​អាកាស​ធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃ​មនុស្ស​ធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវ ក៏បាន​រំលេច​ដែរ​ពី​សកម្មភាព​សំខាន់ៗថ្មីៗនេះ ដែលកាកបាទក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ (ជុំទី៣) នៃកិច្ច​ប្រជុំ​ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាពអាស៊ីអាគ្នេយ៍ ក៏ដូចជាសកម្មភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាន ទប់​ស្កាត់​ការ​ប្រែប្រួលអាកាសធាតុ តាមរយៈ ការចូលរួមដាំដើមឈើ និងយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិកជាដើម។

ក្នុងឱកាសនោះដែរ តំណាងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២រូប បាន​ធ្វើ​បទ​បង្ហាញ​ស្តីពីបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅតាមសាខា​ទាំង​២៥​រាជ​ធានី​ខេត្ត និងការចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាព​កិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​ជាតិ តំបន់ និងភូមិភាគ ជាពិសេសបានគូសបញ្ជាក់ពីសេចក្តីសម្រេចចិត្ត និង​សំណូមពរ​របស់​យុវជន ក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី១ និងលើកទី២ នៃសមាគម​ជាតិ​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ជូនដល់គណៈ​ប្រតិភូ​យុវជន​កាក​បាទ​ក្រហម​សាធារណ​រដ្ឋកូរ៉េ សាខាអ៊ូសាន ផងដែរ។

លោកស្រី LEE MINSEON ប្រធានប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើបទបង្ហាញរបស់កាកបាទក្រហមកម្ពុជា ដែល​ឆ្លុះ​បញ្ចាំង​ពីសកម្មភាពមនុស្សធម៌ មានលក្ខណៈស្រដៀងគ្នា ទៅនឹងការងារ​របស់​កាក​បាទ​ក្រហម​សាធារណរដ្ឋកូរ៉េផងដែរ។ លោកស្រីបាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​ក្រុម​ការងារ​កាក​បាទ​ក្រហម​កម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងកំឡុង​ពេល​ស្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជាការសម្របសម្រួលនានា ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាមួយ​គ្នានេះ លោកស្រី បានគូសបញ្ជាក់ថា កាកបាទក្រហមសាធារណរដ្ឋកូរ៉េ និងកាក​បាទ​ក្រហមកម្ពុជា តែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នានាពេលកន្លងមក ហេតុ​ដូច្នេះ​ហើយ​ការផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២នេះ នឹងធ្វើឱ្យសមាគមជាតិទាំងពីរ កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ សាមគ្គីភាព និងមិត្តភាពយូរអង្វែងតទៅ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm