លោកស្រី​មឺ​កែ​ល​៖ អឺរ៉ុប​ស្ថិត​នៅលើ​ទឹកកក​ដ៏​ស្តើង ស្របពេល​មានការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta

2021/06/25 02:37:48 am        307

​អឺរ៉ុប៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អធិការបតី​អាល្លឺម៉ង់ លោកស្រី អង់​កេ​ឡា មឺ​កែ​ល បាន​និយាយ​ថា អឺរ៉ុប កំពុង​ស្ថិត​នៅលើ​ទឹកកក​ដ៏​ស្តើង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19​ស្រប​ពេលដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​គំរាមកំហែង​ដល់​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​អំឡុង​ពេល​ថ្លែង​ទៅកាន់​សភា​អាល្លឺម៉ង់ លោកស្រី មឺ​កែ​ល បាន​និយាយថា ការឆ្លើយតប​បន្ថែមទៀត​ ចំពោះ​ការរីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 គួរតែ​ក្លាយជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​នៅក្នុង​ចំណោម​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប អំឡុង​ជំនួប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​លោកស្រី កត់សំគាល់​ឃើញ​ថា ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្លុក ២៧​ប្រទេសមួយ​នេះ បន្ត​ធ្លាក់ចុះ ខណៈដែល​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ បន្ត​កើនឡើង​។​

​លោកស្រី និយាយថា ទោះបី​ជាមាន​ហេតុផល​ត្រូវមាន​សង្ឃឹម​ក៏ដោយ ការរីក​រាលដាល​ឆ្លង​សកល មិនទាន់បាន​ផុតរលត់​នោះទេ ជាពិសេស​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​នៅលើ​ពិភពលោក ។ ប៉ុន្តែ​នៅ​អាល្លឺម៉ង់ និង​អឺរ៉ុប ពួកយើង​នៅតែ​ស្ថិតនៅ​លើទឹក​ដ៏​ស្តើង​ដដែល​។​

​លោកស្រី​មឺ​កែ​ល បន្តថា ពួកយើង​ត្រូវតែ​ប្រុង​ប្រ​យ័​ត្ន​ខ្ពស់ ជាពិសេស​ពេល​មានការ​ហក់​ឡើង​ខ្ពស់​នូវ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។​

​អាល្លឺម៉ង់ ជា​កន្លែង​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta រកឃើញ​មាន ១៥​ភាគរយ​នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ស បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​ប្លុក​សហ​ភា​អឺរ៉ុប ឯកភាព​លើ​ទស្សនៈ​រួម ក្នុងការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក អ្នកដំណើរ​មកពី​តំបន់​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm