គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តវិសោធនកម្មថវិកាឆ្នាំ ២០២៤ បន្ថែម១៥ពាន់លានដុល្លារសម្រាប់សង្គ្រាម

2024/01/16 11:00:12 pm        256

ក្រសួងហិរញ្ញវត្ថុ និងការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានអនុម័តថវិការដ្ឋដែលមានជម្លោះឆ្នាំ២០២៤ ជាមួយនឹងវិសោធនកម្មបន្ថែមការចំណាយចំនួន ៥៥ ពាន់លានសេកែល (១៥ពាន់លានដុល្លារ) បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ៣ខែជាមួយក្រុមហាម៉ាស។

ជាមួយនឹងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីនបានកន្លងផុតទៅ ១០០ ថ្ងៃកាលពីថ្ងៃអាទិត្យ ថវិកាដែលបានធ្វើវិសោធនកម្ម នឹងរួមបញ្ចូលប្រាក់បន្ថែមទៀតសម្រាប់ការពារ និងសំណងសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយជម្លោះ រួមជាមួយនឹងការបែងចែកខ្ពស់សម្រាប់ការថែទាំសុខភាព សណ្តាប់ធ្នាប់ សុខុមាលភាព និងការអប់រំ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បាននិយាយបន្ទាប់ពីការបោះឆ្នោតថា៖«យើងបានផ្លាស់ប្តូរអាទិភាព ដើម្បីឲ្យអ្នកបំរុង និងអ្នកប្រយុទ្ធគ្រប់រូប និងក្រុមគ្រួសាររបស់ខ្លួន ដឹងថា មានរដ្ឋាភិបាលដែលឈរនៅពីក្រោយគាត់ និងថែរក្សាគាត់ យ៉ាងពេញលេញ»។

ការអនុម័តនេះ បានកើតឡើងបន្ទាប់ពីការជជែកដេញដោលជាង ២៤ ម៉ោង ដែលការបោះឆ្នោតមួយ ត្រូវបានពន្យារពេលដោយរដ្ឋមន្ត្រី មិនសប្បាយចិត្តជាមួយនឹងកម្រិតនៃការកាត់បន្ថយថវិកាដល់ក្រសួងមួយចំនួនដែលមានបំណងទូទាត់ការចំណាយលើសង្រ្គាមបន្ថែម។ នៅទីបញ្ចប់ ការកាត់បន្ថយផែនការមួយចំនួនចំពោះសុខភាព និងសន្តិសុខផ្ទៃក្នុង ត្រូវបានលុបចោល ដើម្បីធានាបាននូវការអនុម័តថវិកា។

សរុបមក ការចំណាយសរុបក្នុងឆ្នាំ ២០២៤ នឹងមានចំនួនដល់ទៅ ៥៨២ ពាន់លានដុល្លា កើនឡើងប្រហែល ៧០ពាន់លានពីថវិកាដំបូងរបស់ខ្លួន ហើយបន្ទាប់ពីការកាត់បន្ថយចំនួន ២០ពាន់លានដុល្លា។ ក្រសួងព្យាករថា ឱនភាពថវិកាចំនួន ៦,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំនេះ។

កាលពីឆ្នាំមុន អ៊ីស្រាអែល បានអនុម័តថវិការយៈពេលពីរឆ្នាំសម្រាប់ឆ្នាំ ២០២៣ និង ២០២៤ ប៉ុន្តែសង្រ្គាមនៅតំបន់ហ្កាហ្សា បានធ្វើឲ្យរង្គោះរង្គើផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ដោយតម្រូវឲ្យមានការផ្លាស់  ប្តូរថវិកា និងការចំណាយបន្ថែម។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm