មនុស្ស​ ៩៩​នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ដួល​រលំ​អគារ​ក្នុង​ទីក្រុង Miami ​រដ្ឋ Florida សហរដ្ឋអាមេរិក​

2021/06/25 09:53:01 am        224

​អាមេរិក៖ ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ការ​បាក់​រលំ​អគារ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​កម្ពស់ ​១២​ជាន់​ក្នុង​ភាគ​ខាងជើង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក​។​

​ពេលនេះ​ចំនួន​មនុស្ស​ដែល​ត្រូវ​គេ​កំណត់​ទីតាំង​បាន​ឡើង​ដល់​ ១០២​នាក់ ខណៈ​មនុស្ស ​៩៩​នាក់​ទៀត​នៅតែ​បាត់​ខ្លួន​នៅឡើយ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Daniella Levine Cava អភិបាលក្រុង Miami។​ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​អគារ​ពេល​បាក់​រលំ​នោះ​។​ យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូលហេតុ​ នៃ​ការ​បាក់​រលំដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ជាង​ ១៣០​ខ្នង​នៅ​ក្នុង​បរិវេណ​នោះ។ ប្លុក​នៅ​ក្នុង​ទីប្រជុំជន Surfside ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩៨០​។

​ជនអន្តោប្រវេសន៍​អាមេរិក​ឡាទីន​មួយ​ចំនួន​ ត្រូវ​បាន​ស្ថាន​កុងស៊ុល​របស់​ពួកគេ​​រាយការណ៍​ថា ​កំពុង​បាត់​ខ្លួន​។​ ក្រុម​មន្ត្រី​និយាយ​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​ទាញ​មនុស្ស​ ៣៥​នាក់​ចេញពី​កម្ទេច​​ថ្ម។ ​មនុស្ស​ចំនួន​ ១០​នាក់​ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​ដោយ​ក្នុង​នោះ​ ២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        882
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        469
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm