ឯកឧត្ដម វ៉ា​ត់ ចំរើន​៖ កម្ពុជា និង​ប្រទេស​អាស៊ាន​រំពឹង​វៀតណាម​រើស​យក​សេនា​រី​យ៉ូ​ទី​១ ដើម្បី​រៀបចំ​ស៊ី​ហ្គេម​

2021/06/25 05:00:15 pm        104

​ស៊ី​ហ្គេម៖ ទោះបី​មិន​ទាន់​មាន​ការសម្រេច​នូវ​ជោគវាសនា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម​ក៏​ពិត​មែន តែ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ម្សិលមិញ បាន​បង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន បន្ទាប់ពី​ម្ចាស់ផ្ទះ​បាន​ធ្វើ​ការ​កែប្រែ​សេនា​រី​យ៉ូ​ថ្មីដោយ​កាត់បន្ថយ​មក​នៅ​ត្រឹម ២​ជម្រើស ទី​១-​រក្សា​ការប្រកួត​នៅ​ដដែលចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ និង​ទី​២-​អាច​ពន្យារពេល​ទៅ​ខែ​មេសា ឬ​ខែ​ឧសភា ឆ្នាំ​២០២២។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទាំង​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត សុទ្ធតែ​បាន​គាំទ្រ​ការលុបចោល​សេនា​រី​យ៉ូ​ទី​៣ ដែល​វៀតណាមចង់​លើក​ពេល​ទៅ​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧ ហើយ​រក្សាទុក​នូវ​សេនា​រី​យ៉ូ​ទី​១ និង​ទី​២។ ប៉ុន្តែ​ជា​រួម​បណ្ដា​ប្រទេស​ទាំងអស់ ចង់​ឲ្យ​វៀតណាម​រក្សា​ជំហរ​រៀបចំ​ការប្រកួត​នៅ​ដដែល និង​រំពឹង​ថា រដ្ឋាភិបាល​វៀតណាមនឹង​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ទៀត​ផង។​

​យ៉ាងណាមិញ​ទោះបី​ស៊ី​ហ្គេម​ឆ្នាំ​២០២១ មានការ​ប្រែប្រួល ឬ​អត់​ក្ដី តែ​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បន្ដ​វេន​ បាន​នឹង​កំពុង​សម្រួច​ទិសដៅ​ការងារ​របស់​ខ្លួន ដោយ​ស្វាហាប់ និង​រឹងមាំ ពោល​គឺ​មិន​រង់ចាំ​ការ​កំណត់​ជោគវាសនា​ស៊ី​ហ្គេម​នៅ​វៀតណាម​ឡើយ ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នា​ឆ្នាំ​២០២៣ ស្រប​ពេល​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ក៏បាន​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​ការ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​កម្ពុជា​ផង​ដែរ ពិសេស​គឺ​ជំហរ​គាំទ្រ​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        134
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        147
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm