ចិន៖ ការអត្ថាធិប្បាយរបស់មន្ត្រីអាមេរិក ពាក់ព័ន្ធនឹងកោះ Nauru ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន

2024/01/17 03:22:23 am        490

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (ម៉ៅ នីង) នៅថ្ងៃអង្គារ (ទី១៦ ខែមករា) នេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា ការលើកឡើងរបស់អ្នកការទូតអាមេរិកអំពីកោះ Nauru ដែលផ្ដាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ «បានជ្រៀតជ្រែកយ៉ាងខ្លាំង» ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

កោះ Nauru បានកាលពីថ្ងៃចន្ទ (ទី១៥ ខែមករា) បានផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ និងបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។ នៅថ្ងៃអង្គារនេះ មន្ត្រីអាមេរិកម្នាក់ដែលជាប្រធានស្ថាប័នគ្រប់គ្រងទំនាក់ទំនងក្រៅផ្លូវការរបស់អាមេរិកជាមួយកោះតៃវ៉ាន់ បានរិះគន់ចំពោះការសម្រេចរបស់កោះ Nauru។

ប្រធានវិទ្យាស្ថានអាមេរិកដែលមានមូលដ្ឋាននៅរដ្ឋ Virginia ប្រចាំកោះតៃវ៉ាន់ (AIT) លោកស្រី Laura Rosenberger បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិថា សកម្មភាពផ្លាស់ប្ដូររបស់កោះ Nauru គឺជា «រឿងគួរឲ្យសោកស្ដាយ» ហើយថា សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យប្រទេសទាំងអស់ពង្រីកការចូលរួមជាមួយកោះតៃវ៉ាន់។

អំឡុងពេលថ្លែងនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយថា សហរដ្ឋអាមេរិកបាន «លាបពណ៌» ដល់ប្រព័ន្ធការទូតរបស់ប្រទេសចិន និង «ធ្វើការកត់សម្គាល់ដោយគ្មានការទទួលខុសត្រូវ» ជុំវិញការសម្រេចដែលធ្វើឡើងដោយឯករាជ្យដោយប្រទេសអធិបតេយ្យមួយ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm