បច្ចុប្បន្នរាជរដ្ឋាភិបាលប្រគល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋបានប្រមាណ ៥លានបណ្ណ និងបន្តចែក២លានបណ្ណទៀត

2024/01/17 05:35:07 pm        567

ភ្នំពេញ៖ តាមរយៈបណ្ដាញ​តេឡេក្រាម​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥ លាន​បណ្ណ​រួច​មកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២ លានបណ្ណ​ទៀត​នឹ​ង​ត្រូវ​បន្ត​ចែក​ជូន​ប្រជា​ពលរដ្ឋ​ជា​បន្តបន្ទាប់នៅទូទាំងប្រទេស។

ការ​បង្ហាញ​ទិន្នន័យនេះ ស្របពេលដែលក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ ចែកបណ្ណ័សម្គាល់ម្ចាស់អចលនៈវត្ថុ (ផ្ទះសំបែង) ចំនួន ២០០ ខ្នងជូន​ដល់​អតីត​យុទ្ធជន គ្រួសារយុទ្ធជនរបួសពិការ និងមរណៈ សម្រាប់ប្រើប្រាស់ស្របច្បាប់នៅភូមិជីកដី ឃុំ​អណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា បុរីជនបទ​នឹង​បន្ត​ពង្រីក​ទៅ​តាម​តំបន់​នានា​នៅ​តាម​បណ្តា​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីត​យុទ្ធជនចំនួន ២០០ គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួល​នូវ​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​។ ក្នុងនោះមាន គ្រួសារពលី ២៤ នាក់ ស្រី ២៣ នាក់។ គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់, គ្រួសារបាត់បង់ ៣នាក់, គ្រួសារពិការ ៧០នាក់ ស្រី ១នាក់, គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់, គ្រួសារយោធា ២៥នាក់ ស្រី ១នាក់, គ្រួសារប៉ូលីស ៣៦នាក់, គ្រួសារ​កងរាជ​អាវុធហត្ថ ៦នាក់។

ដីឡូត៍ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​សម្បទានិក​នា​ពេល​នេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ នេះ​គឺ​ជា​ការ​គិតគូរ​អំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និង​គ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់​ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណ​កម្ម​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់។

«គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិ​ទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​បាន​ប្រមាណ ៥លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២លានបណ្ណទៀត នឹងត្រូវ​បន្ត​ចែក​ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅទូទាំងប្រទេសផងដែរ»។ នេះបើតាមការ​បញ្ជាក់នៅក្នុងតេឡេក្រាមរបស់សម្ដេច​ធិបតី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «កម្មវិធីនយោបាយ សម្រាប់​ការ​កសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុង​គោល​នយោបាយអ​ភិវឌ្ឍ​តាម​វិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវ​បន្ត​អនុវត្តកា​រ​កែ​ទម្រង់​ឱ្យ​កាន់​តែ​សកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញ​បញ្ចប់​ការ​ចុះ​បញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញ​ការ​ចុះ​បញ្ជី​បន្ត​ដី​គ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​កាន់កាប់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ តាមលក្ខខណ្ឌ។

លើស​ពីនេះ រដ្ឋាភិបាលក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែក​ដីជូន​ប្រជា​ពលរដ្ឋ​ស៊ីវិល​ក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារ​ដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        326
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm