កម្ពុជា-ហុងគ្រី ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើវិស័យអាទិភាពពាក់ព័ន្ធចំនួន៩

2024/01/17 09:32:52 pm        455

ភ្នំពេញ៖ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ទ្រីស្ពាន អាហ្សបេទ្យ (Tristan AZBEJ) រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី។

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៧ ខែមករានេះ បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ ភាគីទាំងពីរ បានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ ប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ដែលនេះបង្ហាញពីជំហានវិជ្ជមានគួរឱ្យកត់សម្គាល់ និងបានឯកភាពក្នុងការខិតខំពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព មានចំនួន៩ ដូចជា៖ ១)វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២) កិច្ចសហប្រតិបត្តិការលើគម្រោងឥណទាន ៣) កិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន ៤) កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ៥) កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ ៦) កិច្ចសហប្រតិបត្តិការលើមូលនិធិហិរញ្ញវត្ថុដែលគ្រប់គ្រង ដោយគណៈកម្មការអឺរ៉ុប ៧) វិស័យអប់រំ យុវជន និងកីឡា ៨) វិស័យវប្បធម៌ និង៩) វិស័យអាកាសចរស៊ីវិល។

សេចក្តីប្រកាសដដែលនេះ បានឲ្យដឹងទៀតថា សម្រាប់កិច្ចប្រជុំខាងលើនេះរៀបចំឡើង ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗឱ្យកាន់តែល្អប្រសើរស្របតាមខ្លឹមសារនៃ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី ដែលត្រូវបាន​ចុះហត្ថលេខានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការបន្តបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល និងបានជំរុញលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ស្វែងរក កាលានុវត្តភាពធុរកិច្ចបន្ថែម ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា៖ ផលិតផលនិងបច្ចេកវិទ្យាកសិកម្ម កម្មន្តសាល បរិស្ថាន សុខភាព និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT)។ ស្របគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់ដំណើរការចាកចេញ​ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា នាពេលខាងមុខ។

គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានចំនួន ៧,៧លានដុល្លារអាម៉េរិក កើនឡើង ៩,៥៣% ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។ ក្នុងនោះ កម្ពុជានាំចេញទំនិញសំខាន់ៗទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សំលៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើង។ រីឯទំនិញនាំចូលពីហុងគ្រី រួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm