បន្ទាប់ពីជ័យជម្នះនៃយុទ្ធនាការនៅរដ្ឋ Iowa លោក Donald Trump បានអង្គុយនៅក្នុងបន្ទប់សវនាការនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ដើម្បីការពារខ្លួនលោកជាលើកទីពីរ ប្រឆាំងបទចោទប្រកាន់ថា លោកបានបរិហារកេរ្តិ៍អ្នកនិពន្ធម្នាក់ លោកស្រី E Jean Carroll បន្ទាប់ពីលោកស្រី បានចោទប្រកាន់លោក ពីបទរំលោភ កាលពីជាច្រើនទសវត្សរ៍កន្លងទៅនេះ។

លោក Trump បានមើលពីតុរបស់ចុងចោទ ខណៈដែលមេធាវីរបស់លោកស្រី Carroll បានប្រាប់គណៈវិនិច្ឆ័យថា ក្រោយមកប្រធានាធិបតីអាមេរិករូបនេះ បានធ្វើឱ្យជីវិតរបស់លោកស្រី ជួបទុក្ខលំបាក នៅពេលលោកស្រីដើរចេញជាសាធារណៈក្នុងឆ្នាំ ២០១៩ ដោយរឿងរ៉ាវ ដែលលោកបាននិយាយវាយប្រហារ នៅក្នុងបន្ទប់សំលៀកបំពាក់នៅហាងមួយកន្លែង ក្នុងទីក្រុង Manhattan ។
មេធាវី លោក Shawn Crowley បាននិយាយថា លោកTrump បានប្រើប្រាស់មីក្រូហ្វូនធំបំផុតរបស់ពិភពលោកដើម្បីនិយាយវាយប្រហារលោកស្រី Carroll ធ្វើឱ្យលោកស្រីអាម៉ាស់មុខ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកស្រី។ លោកស្រី Carroll អាយុ ៨០ ឆ្នាំ កំពុងស្វែងរកការខូចខាតយ៉ាងហោចណាស់ ១០ លានដុល្លារអាមេរិកនៅក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលនឹងធ្វើឱ្យការចោទប្រកាន់ពីបទរំលោភផ្លូវភេទនេះ ត្រឡប់ទៅដើមរឿងវិញ ខណៈលោកត្រាំ បន្តការតែងតាំងតំណែងប្រធានាធិបតីគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ ។ ចៅក្រម នឹងពិចារណាតែថាតើលោក Trump គួរតែបង់ថ្លៃខូចខាតដល់លោកស្រី Carroll ចំនួនប៉ុនហ្មាន។
លោកត្រាំ បានទទួលជ័យជម្នះការប្រកួតប្រជែងដំបូងនៅរដ្ឋ Iowa កាលពីថ្ងៃចន្ទ ដោយកម្រិតទូលំទូលាយ ហើយការបោះឆ្នោតស្ទង់មតិ បង្ហាញថា លោកនាំមុខគេក្នុងការប្រកួតប្រជែងបន្ទាប់នៅរដ្ឋ New Hampshire ក្នុងមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃនេះទៅ។
លោក Trump បាននិយាយពីភាពគ្មានទោស នៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួន ដែលអាចធ្វើឲ្យលោកជាប់ពន្ធនាគារ មុនពេលការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា រួមទាំងករណីចំនួនពីរដែលចោទប្រកាន់លោកពីការព្យាយាមផ្តួលរំលំការចាញ់ឆ្នោតរបស់លោកកាលពីឆ្នាំ២០២០ ចំពោះគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។