ចិន ព្រមានហ្វីលីពីន កុំប្រលែងលេងនឹងភ្លើងជុំវិញការអត្ថាធិប្បាយរបស់ប្រធានាធិបតី អំពីកោះតៃវ៉ាន់

2024/01/17 11:03:01 pm        39

ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតមកពីប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ហើយបានព្រមានប្រទេសនេះ កុំឱ្យលេងជាមួយភ្លើង បន្ទាប់ពីប្រធានាធិបតីលោកហ្វឺឌីណានម៉ាកូសជូនៀរ( Ferdinand Marcos Jr) បានអបអរសាទរលោក ឡៃ ឈីង ទ (Lai Ching-te) ចំពោះជ័យជម្នះការបោះឆ្នោតក្លាយជាមេដឹកនាំរបស់កោះតៃវ៉ាន់។អ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយដោយសំដៅលើលោក ម៉ាកូស (Marcos)ដែលបានអបអរសាទរលោក Lai កាលពីថ្ងៃចន្ទ សម្រាប់ការឈ្នះការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងសំដៅទៅលើរូបលោកជាមេដឹកនាំបន្ទាប់របស់កោះនេះ ថាចិន ខកចិត្តយ៉ាងខ្លាំង និងជំទាស់ដាច់ខាតចំពោះការអត្ថាធិប្បាយទាំងនោះ ។     

អ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងលោកប្រធានាធិបតីម៉ាកូស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តខាងនយោបាយដែលធ្វើឡើងដោយប្រទេសហ្វីលីពីនចំពោះភាគីចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកស្រីម៉ៅ បាននិយាយថាប្រទេសចិនតវ៉ាយ៉ាងខ្លាំងចំពោះហ្វីលីពីននៅឱកាសដំបូងបំផុតហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ដើម្បីផ្តល់ការពន្យល់ប្រកបដោយការទទួលខុសត្រូវ ចំពោះប្រទេសចិន។ 

យើងស្នើឱ្យប្រធានាធិបតីម៉ាកូស អានសៀវភៅបន្ថែមទៀត ដើម្បីយល់ឱ្យបានច្បាស់ពីបញ្ហាខាងក្នុង និងខាងក្រៅ នៃកោះតៃវ៉ាន់ កំណត់ការសន្និដ្ឋានត្រឹមត្រូវ។ ក្រសួងការបរទេសហ្វីលីពីននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បានអះអាងជាថ្មីអំពី គោលនយោបាយចិនតែមួយ របស់ប្រទេសនេះ ហើយបាននិយាយថាសាររបស់លោកម៉ាកូស មានបំណងទទួលស្គាល់ ផលប្រយោជន៍រួម របស់ហ្វីលីពីន និងកោះតៃវ៉ាន់ រួមទាំងកម្មករហ្វីលីពីននៅបរទេស (OFWs) ចំនួន ២០០.០០០ នាក់ នៅក្នុងកោះស្វ័យគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm