UN៖ ​ការ​ប្រយុទ្ធ​គ្នា​នៅ​មី​យ៉ាន់​ម៉ា​បង្ខំ​ឲ្យ​មនុស្ស ​២៣០.០០០​នាក់​រត់​ភៀសខ្លួន​

2021/06/25 06:05:22 pm        104

UN៖ ​ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រជាជន​ប្រមាណ ២៣​ម៉ឺន​នាក់​ត្រូវ​បាន​រត់​ភៀសខ្លួន ​ដោយសារ​វាយ​ការ​ប្រយុទ្ធ​គ្នា និង​អំពើ​ហិង្សា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​នេះ​ ហើយ​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។​

​សហភាព​មី​យ៉ាន់​ម៉ា​មាន​វិបត្តិ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១​ ខែ​កុម្ភៈដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត ​បង្ក​ឱ្យ​មាន​កំហឹង​ទូទាំង​ប្រទេស​ដែល​នាំ​ឱ្យ​មានការ​តវ៉ា ការ​សម្លាប់ និង​ការ​បំផ្ទុះ​គ្រាប់បែក ក៏​ដូចជា​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​គោលដៅ​ជាច្រើន​រវាង​កងទ័ព និង​ទាហាន​ស៊ីវិល​ដែល​ទើប​បង្កើត​ថ្មី​ប្រឆាំង​នឹង​របប​យោធា​។​ ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ ​របស់​អង្គការសហប្រជាជាតិ (OCHA) បាន​និយាយ​ថា ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​កំពុង​បន្ត ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ អំពើ​ហិង្សា​ និង​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​។​

របាយការណ៍​នោះ​បាន​និយាយ​ថា ​ប្រជាជន ១៧៧.០០០​នាក់​ត្រូវ​បាន​រត់​ភៀសខ្លួន​ នៅ​ក្នុង​រដ្ឋ​កា​រ៉ែ​ន​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​មនុស្ស ១០៣.០០០នាក់​កាលពី​ខែ​មុន ខណៈ​ដែល​មនុស្ស​ជាង ២​ម៉ឺន​នាក់​កំពុង​ជ្រកកោន​នៅ​តំបន់​ភៀសខ្លួន​នានា​ចំនួន ១០០ បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ការពារ​ប្រជាជន ​និង​កងទ័ព​នៅ​រដ្ឋ​ជីន​ជាប់​ព្រំដែន​ឥណ្ឌា​។ យ៉ាងហោចណាស់​មាន​មនុស្ស ៨៧៧​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ ​និង​ជាង ៦.០០០នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់​តាំង​ពី​រដ្ឋប្រហារ នេះ​បើ​យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោបាយ ជា​ក្រុម​តស៊ូ​មតិ​មួយ​ដែល​របប​យោធា​ប្រកាស​ថា ​ជា​អង្គការ​ខុសច្បាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        493
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        356
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm