OCIC និង ALOEST សហការផ្សព្វផ្សាយភាពយន្ដដែលបង្ហាញពីរបាំបុរាណខ្មែរ នៅបារាំង និងអឺរ៉ុប

2024/01/18 01:21:12 am        99

ភ្នំពេញ ៖ ក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយ MEDEF និងដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រុមហ៊ុន OCIC Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ Aloest Productions ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់បារាំង ដើម្បីបង្កើតភាពជាដៃគូសម្រាប់ការផ្សព្វផ្សាយខ្សែភាពយន្ត "The Perfect Motion" នៅប្រទេសបារាំង និងនៅអឺរ៉ុប។​

ភាពយន្តឯកសារ "The Perfect Motion" (ឬ "ទេពហត្ថា" ជាភាសាខ្មែរ) បង្ហាញពីប្រវត្តិរបាំព្រះរាជទ្រព្យ និងរបាំអប្សរា ដែលជារបាំប្រពៃណីខ្មែរ។ ភាពយន្តនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សម្តេចរាជបុ ត្រីព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តី និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យរបាំព្រះរាជទ្រព្យ ក្នុងគោលដៅថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ របាំខ្មែរដ៏ប្រណិតនេះមានឫសគល់នៅក្នុងប្រទេសដែលមានប្រវត្តិសាស្ត្រដ៏ចំណាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទេវកថា សាសនា និងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញទស្សនិកជនបារាំងជាច្រើន។ កាលពីឆ្នាំ 1906 ជាងចម្លាក់ដ៏ល្បីល្បាញម្នាក់ឈ្មោះលោក Auguste Rodin បានឃើញរបាំនេះជាលើកដំបូង នៅក្នុងការសម្តែងនៅទីក្រុងប៉ារីស និងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយរបាំនេះ។

តាមគម្រោង គឺនៅមុនពេលចេញផ្សាយនៅប្រទេសបារាំងនៅថ្ងៃទី13 ខែមីនា ឆ្នាំ2024 ខាងមុខនេះ ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងជាមុននៅអំឡុងពេលដំណើរទេសចរណ៍នៅប្រទេសបារាំង ព្រុចសែល និងហ្សឺណែវ។

ក្រុមហ៊ុន OCIC Group កំពុងគាំទ្រខ្សែភាពយន្តនេះ ក្នុងគោលបំណងផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ខ្មែ រលើឆាកអន្តរជាតិ តាមរយៈធនធានហិរញ្ញវត្ថុ និងភស្តុភារ និងបណ្តាញរបស់ខ្លួននៅប្រទេសបារាំង និងអឺរ៉ុប៕ ដោយ ៖ គង់ ឌីន

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm