ស្លូវ៉ាគី គាំទ្រជំហររបស់ហុងគ្រីក្នុងការរារាំងជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ដល់អ៊ុយក្រែន

2024/01/18 01:44:48 am        28

នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីហុងគ្រីលោក វីកទ័រ អ័របាន (Viktor Orban) បានប្រកាសការគាំទ្ររបស់ខ្លួនចំពោះជំហររបស់ប្រទេសហុងគ្រីប្រឆាំងនឹងការកែប្រែថវិកាសហភាពអឺរ៉ុប ដើម្បីបែងចែកជំនួយចំនួន ៥០ពាន់លានអឺរ៉ូ (៥៥ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី ក៏បានលើកឡើងពីការឃោសនារបស់រុស្ស៊ី ដោយបញ្ជាក់ថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន «គ្មានដំណោះស្រាយយោធា» ហើយថា រុស្ស៊ីនឹងរក្សាការគ្រប់គ្រងយោធាលើតំបន់ដូណិតស្ក៍ (Donetsk) និង លូហានស្ក៍ ( Luhansk) ហើយនឹងមិនចាកចេញពីតំបន់គ្រីម៉េ ដែលគ្រប់គ្រងដោយ      រុស្ស៊ីនោះទេ។

លោកហ្វីកូ បាននិយាយថា៖«ចូរយើងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែប្រសិនបើនរណាម្នាក់ គិតថាដោយការបណ្តាក់ទុនចំនួន ៥០ពាន់លានអឺរ៉ូ និងការបញ្ជូនអាវុធថ្មីៗរាប់រយគ្រឿង យើងនឹងដោះស្រាយអ្វីមួយ នោះយើងនឹងមិនបានដោះស្រាយអ្វីទាំងអស់»។

កាលពីមុន លោកអ័របាន ធ្លាប់បានបញ្ជាក់ថា ហុងគ្រីជំទាស់នឹងការផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៥០ ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៤ឆ្នាំ ដោយអះអាងថា វាជាការរំលោភលើអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់សហភាពអឺរ៉ុប។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm