ប្រធានាធិបតី៖ទួរគីគ្រោងបន្តប្រតិបត្តិការឆ្លងព្រំដែនលើក្រុមសកម្មប្រយុទ្ធឃើដ នៅអ៊ីរ៉ាក់ភាគខាងជើង

2024/01/18 01:48:16 am        162

ប្រធានាធិបតីទួរគីលោក លោករ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) បានថ្លែងកាលពីថ្ងៃអង្គារថា ទួរគី នឹងបន្តប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួនប្រឆាំងនឹងគណបក្សពលករឃើដ (PKK) ដែលមិនស្របច្បាប់ រហូតដល់វាត្រូវបានបោសសម្អាតចេញពីប្រទេសអ៊ីរ៉ាក់ភាគខាងជើង។

លោកអេរដូហ្គែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរដ្ឋធានី អង់ការ៉ាថា៖«កិច្ចប្រតិបត្តិការរបស់យើងនៅក្នុងតំបន់នេះ នឹងបន្តរហូតដល់យើងទទួលបានសុវត្ថិភាពនៅទូទាំងតំបន់ភ្នំនៃប្រទេសអ៊ីរ៉ាក់ភាគខាងជើង ដែលជាប្រភពនៃអំពើភេរវកម្ម។

លោកបាននិយាយថា គោលដៅសរុបចំនួន ១១៤ ត្រូវបានវាយប្រហារជាផ្នែកនៃប្រតិបត្តិការផ្លូវអាកាសរបស់ទួរគីនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយ «ភេរវករ» សរុបចំនួន ៧៨នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ដោយសំដៅទៅលើយុទ្ធនាការយោធាឆ្លងព្រំដែននាពេលថ្មីៗនេះរបស់ប្រទេសដែលបានចាប់ផ្តើម បន្ទាប់ពីទាហានទួរគី ៩នាក់ ត្រូវបានសម្លាប់នៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង ដោយក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ(PKK) កាលពីថ្ងៃទី ១២ ខែមករា។

លោកអេរដូហ្គែន បាននិយាយថា ការប៉ុនប៉ងដើម្បី «ពង្រឹង» គណបក្សពលករឃើដ ដោយការផ្តល់ឲ្យវានូវអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងទីជម្រក បានទទួលនូវសន្ទុះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីអ្នកណាដែលគាំទ្រក្រុមនោះទេ។

លោកបានបន្ថែមថា៖«ប្រតិបត្តិការឆ្លងព្រំដែនរបស់យើង ក៏បានរារាំងផែនការដែលមានបំណងអូសទួរគី ចូលទៅក្នុងភាពចលាចលផ្ទៃក្នុងតាមរយៈរលកនៃការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់»។

ប្រធានាធិបតីទួរគីរូបនេះ ក៏បាននិយាយផងដែរថា ទីក្រុងអង់ការ៉ា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយមិនគិតពី «អ្នកណានិយាយអ្វី ឬគំរាមកំហែងអ្វីនោះទេ»។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm