
កងយោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួនបានកម្ទេចកន្លែងភេរវកម្មមួយក្នុងអំឡុងពេល វាយប្រហារតាមអាកាសដែលបានកំណត់គោលដៅជាក់លាក់ក្នុងជំរុំបាឡាតា(Balata) ក្នុងក្រុងណាប្ល៊ើស(Nablus)ក្នុងតំបន់ដែលកាន់កាប់ដោយអ៊ីស្រាអែល។
យោធា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនបានសម្លាប់ជនឈ្មោះ អាប់ឌុលឡាស់ អាប៊ូ សាឡាល់ (Abdullah Abu-Shalal) មេហេដ្ឋារចនាសម្ព័នភេរវជនប្រចាំជំរំដែលមានផែនការធ្វើសកម្មភាព វាយប្រហារភេរវកម្មទ្រង់ទ្រាយធំ ជាមួយនឹងសមាជិករបស់ខ្លួន។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មានសាកសពខូចទ្រង់ទ្រាយមួយដែលគេមិនអាចសម្គាល់បាន បានមកដល់មន្ទីពេទ្យរដ្ឋាភិបាល រ៉ាហ្វីឌីយ៉ា (Rafidia) ក្នុងក្រុងណាប៊្លើស បន្ទាប់ពីកងទ័ព អ៊ីស្រាអែលបានទម្លាក់គ្រាប់ចំរថយន្ដ១គ្រឿងនៅជិតជំរុំបាឡាតា(Balata)មក៕