បេសកជននុយក្លេអ៊ែរជាន់ខ្ពស់របស់ជប៉ុន និងកូរ៉េខាងត្បូង ជួបពិភាក្សាពីបញ្ហាកូរ៉េខាងជើង

2024/01/18 02:01:56 am        397

តំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ លោក Kim Gunn និងលោក Hiroyuki Namazu ដែលជាអ្នកគ្រប់គ្រង និងជាជំនួយការរដ្ឋមន្ត្រីនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ប្រទេសជប៉ុន នៅថ្ងៃពុធ ទី១៧ ខែមករា បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីកូរ៉េខាងជើង ចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅឧបទ្វីបកូរ៉េ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា បេសកជននុយក្លេអ៊ែរជាន់ខ្ពស់នៃប្រទេសទាំង២ និងសមភាគីអាមេរិក លោកស្រី Jung Pak ក៏នឹងបើកកិច្ចប្រជុំត្រីភាគី នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) ជុំវិញសកម្មភាពថ្មីៗរបស់កូរ៉េខាងជើងដែលបង្កើនភាពតានតឹង ទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី និងកិច្ចសហប្រតិបត្តិការយោធា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន (ទី១៤ ខែមករា) កូរ៉េខាងជើងបានសាកល្បងនូវអ្វីដែលខ្លួនហៅថា មីស៊ីលលឿនជាងសំឡេងដើរដោយឥន្ធនៈរឹងថ្មី ដែលមានរយៈចម្ងាយមធ្យម។ ហើយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Sun Hui ក៏កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីផងដែរ ចាប់តាំងពីថ្ងៃចន្ទ (ទី១៥ ខែមករា)។

ការបាញ់មីស៊ីល និងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងកូរ៉េទាំង២ បន្ទាប់ពីមានការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីបជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក៏ដូចជាការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm