រុស្ស៊ី៖ លោក Putin និងមេដឹកនាំអ៊ីរ៉ង់ លោក Raisi នឹងចុះហត្ថលេខាលើសន្ធិសញ្ញាអន្តររដ្ឋថ្មី ឆាប់ៗនេះ

2024/01/18 02:03:31 am        410

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធ (ទី១៧ ខែមករា) នេះថា ខ្លួនរំពឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញាអន្តររដ្ឋថ្មីមួយ រវាងប្រទេសទាំង២ ក្នុងពេលឆាប់ៗនេះ ដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការព្រមព្រៀងគ្នា។

លោកពូទីនបានជួបពិភាក្សារយៈពេល ៥ម៉ោង នៅក្នុងវិមានក្រឹមឡាំងជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីខែមុន ចំពេលមានការកើនឡើងនូវទំនាក់ទំនងនយោបាយ ពាណិជ្ជកម្ម និងយោធា រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាត់ទុកថា ជាក្តីបារម្ភ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធនេះថា សន្ធិសញ្ញាថ្មីនេះនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ហើយគ្របដណ្តប់លើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរបស់ប្រទេសទាំង២។ លោកស្រី Zakharova បាននិយាយថា សន្ធិសញ្ញាថ្មីនេះត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដែលលោកស្រីបានពិពណ៌នាថា ជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនង នាពេលខាងមុខរវាងប្រធានាធិបតីទាំង២។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ដែលនិយាយថា កាលបរិច្ឆេទពិតប្រាកដសម្រាប់កិច្ចប្រជុំ រវាងមេដឹកនាំទាំង២ មិនទាន់ត្រូវបានកំណត់នៅឡើយទែ។

វិមានក្រឹមឡាំងកាលពីខែវិច្ឆិកា បាននិយាយថា រុស្ស៊ី និងអ៊ីរ៉ង់កំពុងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេ «ក្នុងនោះរួមទាំងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា» ផងដែរ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់សេតវិមាន ដែលថា អ៊ីរ៉ង់អាចកំពុងពិចារណាផ្តល់មីស៊ីលបាលីស្ទិកដល់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm