ពលរដ្ឋ​ប្រេស៊ីលត​វ៉ា​ព្រោះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 ហក់​ឡើង​ខ្ពស់​

2021/06/25 06:50:28 pm        75

​ប្រេស៊ីល៖ ក្រុម​បាតុករ​ដែល​កំពុង​ដើរ​ក្បួន​តវ៉ា​ ចំពោះចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 កើន​ឡើង​ខ្ពស់​របស់​ប្រទេស​ប្រេ​ស៊ី​ល ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រដ្ឋធានី​ប្រេ​ស៊ី​លី​យ៉ា​កាលពី​ថ្ងៃ​ពុធ​។ ក្រុម​ស្ត្រី​មកពី​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល បាន​កាន់​ទង់ជាតិ​ធំៗ​អម​ដោយ​ឈ្មោះ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​លើ​ផ្ទាំង​ក្រណាត់​ពណ៌​ខ្មៅ​។

​ស្ត្រី​ម្នាក់​ឈ្មោះ Lourdes Marinho បាន​ចង្អុល​ឈ្មោះ​ជាច្រើន​ ដែល​អ្នកស្រី​បាន​សរសេរ​ដោយ​ខ្លួនឯង​។​ ​អ្នកស្រី Marinho បាន​និយាយ​ថា ​នេះ​គឺជា Patricia ហើយ​នេះ​គឺជា​​ឪពុក​របស់​នាង​ឈ្មោះ Itaré។ ពួក​គាត់​ទាំង​២ ​បាន​ស្លាប់ គាត់​បាន​ស្លាប់​ក្នុង​ពេល ​១​សប្ដាហ៍បន្ទាប់មក​កូនស្រី​រប​ស់​គាត់​បាន​ស្លាប់​តាម​ក្រោយ​។ ​ហើយ​នេះ​ជា​បងថ្លៃ​ស្រី​របស់​អ្នកស្រីឈ្មោះ Nizia Brito ដែល​បាន​ស្លាប់​ផង​ដែរ ​ទាំង​ដែល​គ្មាន​បញ្ហា​សុខភាព​សោះ​នោះ​។​ ការ​តវ៉ា​នេះ​ធ្វើឡើង​នៅ​ខាង​មុខ​សភា​ប្រេ​ស៊ី​ល ខណៈ​ដែល​ព្រឹទ្ធសភា​បន្ត​ព្យាយាម​ការ​ស៊ើបអង្កេត​ លើ​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​អំពី​ជំងឺ​រាតត្បាត​សកល COVID-19។​

​លោក​ប្រធានាធិបតី Bolsonaro គឺជា​មេដឹកនាំ​ម្នាក់​ ក្នុងចំណោម​មេដឹកនាំ​សំខាន់ៗ​បំផុត​របស់​ពិភព​លោក ​ដែល​ប្រឆាំង​ទៅ​នឹង​ការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ ​ដែល​ជារឿយ​ៗ​លោក​តែង​និយាយ​សម្រាល​ពី​ស្ថានភាព​ជំងឺ​នេះ​។ ប្រេ​ស៊ី​ល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 ៥០​ម៉ឺន​នាក់​រួច​ទៅ​ហើយ​នៅ​សប្ដាហ៍​នេះ ជា​ចំនួន​ខ្ពស់​បំផុត​បន្ទាប់ពី​សហ​រដ្ឋ​អាមេ​រិក​តែមួយ​ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm