រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតង

2024/01/18 04:38:09 am        108

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតងដើម្បីឱ្យភ្ញៀវទេសរណ៍មកលេងកម្សាន្តបង្កើនចំណូលជូនពលរដ្ឋរស់នៅក្នុងសហគមចាកផុតភាពក្រីក្រ។ ការជំរុញនេះ ធ្វើក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីអនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន។

 នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្តថា គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមាន ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤កន្លែងរួមមាន៖ទី១.នៅខេត្តកំពង់ស្ពឺ ទី២.នៅខេត្តកោះកុងនិងកំពង់សោម ទី៣.ខេត្តត្បូងឃ្មុំ និងទី៤.ខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើយ៉ាងតិចជាង១លានដើម។ ឈើដែលបណ្តុះបាន មាន៣ប្រភេទ ទី១.កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២.បណ្តុះជាឈើជំទង់ និងទី៣.បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ លំអរក្នុងបូរី ឬទីកន្លែងសាធារណៈនានា។

ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្មដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាការឆ្លើយតប លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្តេជ្ញាចិត្តថា នឹងចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឱ្យច្រើនជាងការកាប់ រួមទាំងវិធានការ៤ចំនុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០% នៅឆ្នាំ២០៥០។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm