ស្ពានព្រៃគ្រាំងឆ្លងកាត់ស្ទឹងជ្រៃបាក់ បានសាងសង់ជាបេតុង សម្រាប់តម្រូវ​ការដឹក​កសិផលប្រជាកសិករ

2024/01/18 05:00:49 pm        745

កំពង់ឆ្នាំង៖ ស្ពានព្រៃគ្រាំង ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺ​ជា​​ស្ពាន​មួយមានសារៈសំខាន់ខ្លាំងដល់ប្រជាកសិករក្នុងការដោះដូរទំនិញ និងដឹក​កសិផល​ទៅមក​។ កាលពីមុនស្ពាននេះ ជាស្ពានឈើ តែត្រូវទឹកស្ទឹងហូរដាច់នៅចុង​ឆ្នាំ២០២២ ធ្វើអោយ​ប្រជា​កសិករ​​ត្រូវ​បង្ខំចិត្តធ្វើដំណើរវៀងតាមផ្លូវផ្សេងដែលចំណាយទាំងពេលវេលា និងថវិកា​ច្រើន​ទៀត​ផង។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់បានថ្លែងអោយដឹងថា កន្លង​មក​ស្ពាន​ព្រៃគ្រាំង​នេះ ជាស្ពានឈើ ត្រូវបានប្រជាកសិករនៅភូមិព្រៃខ្មែរ ភូមិអណ្តូងច្រុះ ភូមិគ្រោះ ភូមិជារៅ ក្នុង​ឃុំរលាប្អៀរ និងភូមិបាញ់ឆ្គោល ភូមិត្រពាំងអន ភូមិអូរកំណប់ ភូមិឃ្លៃ ក្នុងឃុំជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង តែងនាំគ្នាប្រើប្រាស់ស្ពានមួយនេះជាប្រចាំ ដោយផ្លូវតាមស្ពាននេះ ជា​ផ្លូវ​កាត់​ចំណេញ​ពេលវេលា និងប្រាក់កាសក្នុងការធ្វើដំណើរ។ តែកាលពីក្នុងឆ្នាំ២០២២ ស្ពានឈើ​មួយ​នេះត្រូ​វបានជំនន់ទឹកភ្លៀង​ដែលហូរតាមស្ទឹង បានកាត់ផ្តាច់ខូចខាតទាំងស្រុង។ ប្រជា​កសិករ​ទាំង​អស់​មិន​បានធ្វើដំណើរតាមស្ពាននេះទៀតឡើយ ។ ក្រោយមក ដោយសារ​មាន​ការ​សហការ​គ្នា​រវាង​មេភូមិទាំង៨ មេឃុំទាំង២ និងលោកអភិបាលស្រុក បានអោយ​មេភូមិបាញ់​ឆ្គោល​ជា​អ្នក​ដឹកនាំ​កសាងស្ពានបេតុងនេះឡើង ទំហំបណ្តោយស្ពាន២០ម៉ែត្រ ទទឹង៤,១០ម៉ែត្រ និង​កំពស់​៦ម៉ែត្រ​។ ការកសាងនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិបានមួយចំនួន លោក​អភិបាល​ស្រុក​រលាប្អៀរបានមួយចំណែក និងប្រជាពលរដ្ឋក្នុងភូមិបានមួយចំនួន។ បើទោះ​ជា​មាន​ការ​ចូល​រួម​យ៉ា​ងនេះក្តី ក៏នៅខ្វះច្រើនផងដែរលើស៊ីម៉ង់ ដែក ខ្សាច់ ថ្មជាដើម។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអោយដឹងថា ដោយសារ​តម្រូវ​ការ​របស់​ប្រជាជន​នៅ​ក្នុង​ឃុំ​ទាំង២ និងការដឹកកសផលផងនោះ លោកបាន​អនុញ្ញាត​អោយ​មេភូមិបាញ់​ឆ្គោល​កសាង​ស្ពាន​បេតុង​នេះ​ឡើង ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ជំនាញ​បច្ចេកទេស​ពី​ការិយាល័យ​សាធារណការ​ស្រុក​រលាប្អៀរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm