៥​ខែ​ដើម​ឆ្នាំនេះ ករណី​ជំងឺគ្រុនឈាម​ក្នុង​រាជធានី​ភ្នំពេញ​ថយ​ចុះ​ជាង​ពាក់​កណ្តាល​បើ​ធៀប​ឆ្នាំ​កន្លងទៅ

2021/06/25 06:52:35 pm        389

ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ​ប្រាប់​BTV ព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ​ឆ្នាំ​២០២១​នេះថា ករណី​ជំងឺគ្រុនឈាម ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២១​នេះ​ បើ​ប្រៀបធៀប នឹង​៥​ខែ​ឆ្នាំ​២០២០ ​ករណី​ជំងឺគ្រុនឈាម​ក្នុង​រាជធានី​ភ្នំពេញ ​មានការ​ថយ​ចុះ​ជាង​ពាក់​កណ្តាល​។

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បន្តទៀតថា ​ដោយហេតុថា​រដូវ​នេះ ជា​រដូវវស្សា ​ចាប់​ផ្តើម​ភ្លៀង មាន​ទឹក​ដក​ច្រើន​។ ​ដូច្នេះ​ក្នុងនាម​មន្ត្រី​សុខាភិបាល នៅតែ​ចុះ​អប់រំ ​និង​លុបបំបាត់​ជម្រក​មូស​ខ្លា និង​និយាយ​ដោយឡែក​សុខភាព គឺជា​កត្តា​ចម្បង និង​ត្រូវតែ​នាំគ្នា​ថែរក្សា​ឲ្យ​បានល្អ ​ចៀសវាង​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ ​រស់នៅ​ស្អាត​ ហូប​ស្អាត ​បរិស្ថាន​ស្អាត មិន​មាន​សំរាម ថ្លុក​ទឹក​ដក់ និង​សំភារៈ​ដែលមាន​ទឹក​ដក់ និង​ព្រៃ​ជុំវិញ​ផ្ទះ​ដែល​ជា​ជម្រក​សត្វ មូស​ខ្លា ដែលជា​ភ្នាក់ងារ​បង្ក​រោគ​គ្រុនឈាម ជាពិសេស​កុមារ​តូចៗ​។

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ពី​ការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ​ជា​បន្តទៀត បើ​មាន​បញ្ហា​សុខភាព ត្រូវ​ទៅ​ប្រើ​ប្រាស់​សេវា​សុខភាព​នៅ​តាម​បណ្តា​មូលដ្ឋាន​សុខាភិបាល សាធារណៈ​ដែល​នៅ​ជិតៗ​លោកអ្នក ​និង​ត្រូវ​ជួប​ពិនិត្យ​និង​ព្យាបាល​ជំងឺ ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ការប​ណ្តុះបណ្តាល​ត្រឹមត្រូវ ​ជាពិសេស​ដែល​យើង​ទាំងអស់គ្នា​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​លំបាក​ ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ក៏ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ម៉ឹងម៉ាត់​ជាទីបំផុត ​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងសុខាភិបាល គឺ​៣​កុំ ៣​ការពារ ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ និង​ការ​បំប្លែង​ថ្មី នៃ​មេរោគ​កូ​វីដ​-១៩៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm