សម្តេចធិបតី និងលោកជំទាវបានបញ្ចប់ការងារនៅប្រទេសស្វីស និងបន្តទស្សនកិច្ចផ្លូវ​ការនៅបារាំង

2024/01/18 05:36:03 pm        90

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅវេលាម៉ោងប្រមាណ ៨ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅ​ប្រទេស​បារាំង ត្រូវនឹងម៉ោង ២ ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់​ទីក្រុងប៉ារីស ប្រទេសបារាំង​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និង​លោក​ជំទាវ​បណ្ឌិត បានទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង ព្រមទាំង​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំប្រទេសបារាំង។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបា​ន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​បារាំង គឺនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

ក្នុងដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតីនឹងត្រូវទទួលស្វាគមន៍ និងមានជំនួប​ផ្លូវ​ការ​ជាមួយ​ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូ​លនេះ​នឹ​ង​ផ្ដល់​ឱកាស​ដ៏​ប្រសើរ​សម្រាប់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបញ្ជាក់ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើក​កម្ពស់​ទំ​​នាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់​ចេញ​ផែន​ការ​សកម្មភាពដើម្បីពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និង​រក្សា​សណ្ដាប់​ធ្នាប់​ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​ក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ក្នុងអំឡុង​ពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធាន​រដ្ឋសភា​បារាំង​ផង​ដែរ។

សូមបញ្ជាក់ថា នាអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្វីសសម្តេចធិបតី នាយករដ្ឋមន្រ្ដី និង​លោកជំទាវបណ្ឌិត បានអញ្ជើញបំពេញការងារនៅប្រទេសស្វីសរយៈពេលពីរថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ និង១៧ ខែមករា ឆ្នាំ ២០២៤នេះ។ ការងារស្នូលនៅក្នុងប្រទេសស្វីស គឺការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្រៅពីការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេចធិបតី ក៏បានឆ្លៀតជួបជាមួយនាយករដ្ឋមន្ត្រីថៃ វៀតណាម មេ​ដឹកនាំ​អង្គ​ការ​អន្តរជាតិនានា មេដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមេដឹកនាំក្រុមហ៊ុននានា សរុប​ដល់​ទៅ​ជាង ២០ កម្មវិធី៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm