គណៈកម្មការភូមិមួយផលិតផលមួយ រៀបចំព្រឹតិការណ៍ពិព័រណ៍ផលិតផលនៅសួនស្ទឹងសែន

2024/01/18 06:16:46 pm        118

កំពង់ធំ៖ គណៈកម្មការភូមិមយយផលិតមួយរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល «ភូមិមួយ ផលិតផលមួយ» នៅសួនស្ទឹងសែន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ស្ថិត​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២២០៤, គណៈកម្មការភូមិមួយផលិតផលមួយ រៀប​ចំ​បើក​កម្ម​វិធីការ​ដាក់​តាំង​ពិព័រណ៍ផលិត​ផល​ក្នុងស្រុក «ភូមិមួយផលិតផលមួយ» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ​។ ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា គោល​នយោបាយ​ជាតិ​សម្រាប់​ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​អ្នក​ផលិត​ខ្នាត​តូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។

អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀង​អាហារ និងភេសជ្ជៈ ត្រូវមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជា​ការ​ស្តុក​ទុក​វត្ថុ​ធាតុ​ដើម ផលិតផលសម្រេច និងការវេចខ្ចប់ឲ្យបានស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃ ជា​ពិសេស​ការ​គ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ លោកបន្តថា កន្លងមក គណៈ​កម្មការ​មួយ​ផលិតមួយថ្នាក់ខេត្ត បានពិនិត្យ និងវាយតម្លៃ ជំវិញទំនិញ និងសេវាកម្ម សរុប​ចំនួន​ ២៦ប្រភេទ ដែលទំនិញមានចំនួន២២ប្រភេទ និងសេវា ចំនួន៤ ប្រភេទ ក្នុងចំណោម​សំណើរ​ទាំង​អស់​នេះ គណៈកម្មការជាតិភូមិមួយផលិតផលិតផលមួយ បានទទួលស្គាល់ទំនិញ ចំនួន ១៨​ប្រភេទ និងសេវាកម្មចំនួន ៣ប្រភេទ ។ លោកបន្តថា ម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ មានសិទ្ធិបំពេញពាក្យស្នើសុំ ចូលជាសមាជិកផលិតផលភូមិ មួយ​ផលិត​​ផ​លមួយបានផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិមួយ​ផលិតផលមួយ មានប្រសាសន៍ដោយលើកឡើងថា ក្រោមគម្រោង​លើក​កម្ពស់​ការ​អនុវត្ត​អនាម័យ​របស់​អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថិភាព និងអនាម័យ​ចំណី​អាហារ មានគោលបំណងដើម្បីផ្តល់ជូននូវចំណេះដឹងដល់ប្រតិបត្តិករគ្រប់ទីកន្លែង ក្នុង​ការ​ផលិត​ចំណី​អាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន​ផែនការ​អនុវត្ត​ន៍​នូវ​គោលការណ៍ណែនាំស្តីពីសុវត្ថិភាព មានអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់​ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និង​អនាម័យ ចំណីអាហារសម្រាប់កន្លែងផលិតឱ្យបានជាអតិប្បរមា។ ក្នុងនាម គណៈកម្មការ​ភូមិមួយ​ផលិតផល​មួយ នៅតែបន្តលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងអស់ ព្យាយាម​ពង្រីក ស្វែងយល់ចំណេះដឹងបន្ថែមទៀត ក្នុងចូលរួមជាមួយគ្នាក្នុងកាផលិត ទាំង​បរិមាណ និងអនាម័យឲ្យកាន់តែប្រសើរឡើង ដើម្បីធានាបានថា ផលិតផល​ទាំង​អស់​រក្សា​បាន​ទាំង​សុខភាព និងសុវត្ថិភាពម្ហូបអាហារ ទាំងអ្នកផលិត និងអ្នកបរិភោព៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm