មន្រ្តីនគរបាលប្រមាណ៧០នាក់ បានដកចេញពីក្របខណ្ឌដោយសារប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យក្រសួងមហាផ្ទៃ

2024/01/18 06:52:14 pm        663

ក្រោយអនុវត្តន៍អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូត​មកដល់ថ្ងៃនេះ ក្រសួងមហាផ្ទៃបាន​សម្រេច​បណ្តេញ​មន្រ្តី​នគរបាល​ចេ​ញ​ពី​ក្រប​ខណ្ឌ​ប្រមាណ​៧០​នាក់ បន្ទាប់ពីរកឃើញថាពួកគេប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យរបស់ក្រសួងមហាផ្ទៃ។ នេះ​បើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ថ្លែងប្រាប់ទូរទស្សន៍BTV នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោក ទូច សុខៈ បានបញ្ជាក់ថា មាន​មន្រ្តី​នគរបាលមិនក្រោម៨០នាក់ទេ ដែលត្រូវបានរងវិន័យដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយ​ក្នុងចំណោមជាង៨០នាក់នេះ គឺចំនួនជាង៧០នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ និងជាង១០នាក់ទៀតត្រូវបានដកតំណែង និងឋានន្តរស័ក្តិ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិកម្ពុជា ត្រូវ​បន្សុទ្ធ​កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយ​ប្រសិន​បើ​​រកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌភ្លាមៗ ដោយមិន ត្រូវលើកលែងនោះឡើយ។

យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ទាំងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បានសម្រេចបណ្តេញចេញនូវមន្រ្តីនគរបាល, និងកងយោធពលខេមរភូមិន្ទ មួយ​ចំនួន​ជា​បន្ត​បន្ទាប់​ក្រោយរកឃើញថាពួកគេទាំងនោះជាប់ពាក់ព័ន្ធ និងប្រើប្រាស់នូវសារធាតុញៀន។

លោក ទូច សុខៈ បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោម​មន្រ្តី​នគរបាល​ដែលត្រូ​វបា​នប​ណ្តេញ​ចេញ​ពី​ក្របខណ្ឌនគរបាល ឬក្រសួងមហាផ្ទៃនោះ មន្រ្តីខ្លះដែលមាន​យស​ស័ក្តិ​ធំ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បី អនុវត្តអនុសាសន៍​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីសម្អាតផ្ទះផងនោះ បានយកវិន័យគ្រួសារមកអនុវត្តន៍ ចំពោះ​មន្រ្តី​ដែលប្រព្រឹត្តល្មើសនឹងកងកម្លាំងនគរបាលជាតិ ជាពិសេស​នោះ​គឺ​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​នេះ​តែម្តង ដោយត្រូវបណ្តេញចោល ភ្លាមៗបន្ទាប់ពីរកឃើញថា ពួកគេជាប់ពាក់ព័ន្ធ និ​ង​ប្រើ​ប្រាស់​គ្រៀងញៀននេះ។ លោកបញ្ជាក់បន្ថែមទៀត ថាបទបញ្ជានេះ នឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយ​គ្មានថ្ងៃឈប់ឈរនោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm