ឆ្នាំ២០២៣ មន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេសយានយន្តជាង ២ម៉ឺនគ្រឿងក្នុងខេត្តកំពង់ចាម

2024/01/18 07:27:22 pm        316

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មាន​រថយន្ត ប្រមាណជាង ២ម៉ឺនគ្រឿង ដែលចូលរួមធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅ​ក្នុងខេត្តកំពង់ចាម។

លោក ទុយ ស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានឲ្យBTVដឹងថា រយៈពេល១២ ខែក្នុងឆ្នាំ២០២៣ មានម្ចាស់យានយន្តចំនួន ២១៩៦៥​គ្រឿង ដែលយករថយន្តរបស់ខ្លួនមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែល​នៅ​ក្នុង​​នោះមានប្រភេទរថយន្ត។ លោកប្រធានការិយាល័យ បន្ថែមទៀតថា រថយន្ត​ដែល​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេស នៅខេត្តកំពង់ចាម ឆ្នាំនេះមានការ​ថយ​ចុះ​បើ​ធៀប​ទៅ​នឹ​ង​ឆ្នាំ​២០២២ ដោយសារតែក្រសួងមានការប្រើប្រាស់ម៉ាស៊ីនអចល័ត និង​នៅ​តាម​បណ្តាល​ខេត្ត​មួយចំ​នួន​ដូច​ជា៖ ខេត្តកំពង់ធំ និងខេត្តស្វាយរៀង ក៍មានមជ្ឈមណ្ឌលឆៀកផងដែរ។

លោក ទុយ ស្រ៊ុន បញ្ជាក់ទៀតថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក៏ជាផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករដោយយានយន្ត ជាពិសេស ក៏ជាការចូល​រួម​ថែ​រក្សា​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង។ លោកប្រធានការិយាល័យ អំពាវនាវ​ដល់​បង​ប្អូន ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ដែលជាសរសៃឈាម​នៃ​សេដ្ឋកិច្ច រួមគ្នាទប់ស្កាត់គ្រោះ ថ្នាក់ចរាចរណ៍ទាំងអស់គ្នា តាមរយៈ​ការ​ប្រើប្រាស់​រថយន្ត​ដោយ​មិន​កែ​ច្នៃ​ខុស​បច្ចេកទេស ជាពិសេសចូលរួម គោរពច្បាប់ចរណ៍ឲ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ សីហា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        74
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        69
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm