រថយន្ត និងរថក្រោះ របស់អ៊ីស្រាអែល ត្រូវបានគេឃើញនៅជុំវិញតំបន់ហ្កាហ្សា ពីភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ រួមជាមួយឧទ្ធម្ភាគចក្រ កំពុងបាញ់ផ្លោងចូលទៅក្នុងតំបន់ហ្កាហ្សា ហើយមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់។

កងកម្លាំងអ៊ីស្រាអែល បានវាយប្រយុទ្ធតាមវិធីរបស់ពួកគេទៅកាន់ភាគកណ្តាលទីក្រុង Khan Younis រយៈពេលជាងមួយខែមកហើយ ហើយរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយថា ប្រតិបត្តិការយោធាដ៏ខ្លាំងក្លានៅភាគខាងត្បូងកំពុងតែខិតចូលជិត ជាច្រើនសប្តាហ៍បន្ទាប់ពីសេចក្តីថ្លែងការណ៍ស្រដៀងគ្នាអំពីតំបន់ហ្កាហ្សាភាគខាងជើង។

ទោះជាយ៉ាងណា ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅទីក្រុង Jabalia ដែលមានប្រជាជនរស់នៅច្រើន នៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរថក្រោះអ៊ីស្រាអែល បានដកថយពីផ្នែកមួយចំនួននៅភាគខាងជើង ដែលពួកគេបានចាកចេញកាលពីសប្តាហ៍មុន។
អ៊ីស្រាអែល បានប្រកាសថាកំពុងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សា នៅដើមខែមករានេះ ជាផ្នែកនៃអ្វីដែលខ្លួនបាននិយាយថា នឹងក្លាយជាវិធីសាស្រ្តដាក់គោលដៅបន្ថែមទៀតនៅក្នុងសង្គ្រាមប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីប្រតិបត្តិការដែលបានធ្វើឱ្យតំបន់លំនៅឋានទាំងមូលរាបដល់ដី។