ការប៉ះទង្គិចជាមួយក្រុមជីវពលនៅមជ្ឈិមបូព៌ា កំពុងធ្វើតេស្តទំនាក់ទំនងអាមេរិកជាមួយអ៊ីរ៉ាក់

2024/01/18 11:09:25 pm        44

ការប៉ះទង្គិចជាមួយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា កំពុងសាកល្បងទំនាក់ទំនងរបស់រដ្ឋបាលលោកបៃដិនជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ដោយទីក្រុងបាកដាដ បានស្តារឡើងវិញនូវការអំពាវនាវឲ្យ ទាហានអាមេរិកចាកចេញពីប្រទេសនេះ ខណៈដែលការប្រយុទ្ធដែលកំពុងបន្តប្រែប្រទេសអ៊ីរ៉ាក់ឲ្យទៅជាតំបន់សង្រ្គាម។

អ៊ីរ៉ង់បានធ្វើការវាយប្រហារនៅសប្តាហ៍នេះ ក្នុងប្រទេសអ៊ីរ៉ាក់ ដែលខ្លួនបានអះអាងថា បានវាយប្រហារមូលដ្ឋានចារកម្មអ៊ីស្រាអែល ដោយគំរាមកំហែងបន្ថែមភាពតានតឹង នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាម៉េដ សៀ អាល់ស៊ុដានី (Mohammed Shia al-Sudani) ជំរុញឲ្យមានការដកទាហាន                     អាមេរិកប្រហែល ២.៥០០ នាក់ នៅក្នុងប្រទេសរបស់ខ្លួន។

ទីវ៉ាស៊ីនតោន និយាយថា ខ្លួនមិនមានគម្រោងចាកចេញពីប្រទេសអ៊ីរ៉ាក់ទេ ប៉ុន្តែប្រសិនបើលោក អាល់ស៊ុដានី ធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន សហរដ្ឋអាមេរិក នឹងគ្មានជម្រើសអ្វីក្រៅពីចាកចេញទេ ដែលអ្នកវិភាគនិយាយថា នឹងទុកទាហានអាមេរិកប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៊ីរី នៅលើកោះមួយ ហើយអាចបង្ខំពួកគេឲ្យដកចេញ។

លោកប៊ីល រ៉ូហ្គីអូ (Bill Roggio) មន្ត្រីជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយថា៖«ការដកទ័ពរបស់អាមេរិកចេញពីអ៊ីរ៉ាក់ នឹងក្លាយជាជ័យជម្នះដ៏ធំសម្រាប់ប្រជាជនអ៊ីរ៉ង់។ នេះជាផ្នែកទាំងអស់នៃយុទ្ធសាស្ត្រដ៏ធំមួយ ដើម្បីធ្វើឲ្យអាមេរិកចុះខ្សោយ នៅក្នុងតំបន់»។

ខណៈពេលដែលការសម្រេចចិត្ត នៅមិនទាន់មានភាពជាក់លាក់ សម្ពាធសាធារណៈ កំពុងកើនឡើងលើមេដឹកនាំប្រទេសអ៊ីរ៉ាក់ ដើម្បីដកវត្តមានយោធាអាមេរិកចេញ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិក នៅទីក្រុងបាកដាដកាលពីដើមខែនេះ បានសម្លាប់មេដឹកនាំកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់នោះ ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm