កសិកររ៉ូម៉ានី បន្តបិទច្រកព្រំដែនពីរជាមួយអ៊ុយក្រែន

2024/01/18 11:12:36 pm        46

លោកអ៊ីហ័រ ហ្សារុដយ៉េវ (Ihor Zarudnyev) ជំនួយការប្រធានសេវាឆ្មាំព្រំដែនក្នុងតំបន់ឈឺនីវស៊ី (Chernivtsi) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Ukrinform កាលពីថ្ងៃទី១៧ ខែមករាថា ច្រកព្រំដែន ស៊ីរ៉េត ប៉ូរុបណេ (Siret-Porubne) និង វីកូវុ ស៊ុស ក្រាសណូអ៊ីលស្ក៍ ( Vicovu de Sus-Krasnoilsk) នៅតាមព្រំដែនអ៊ុយក្រែន-រ៉ូម៉ានី នៅតែត្រូវបានរារាំងដោយការតវ៉ារបស់កសិកររ៉ូម៉ានី ទោះបីជាមានការព្រមព្រៀងជាមួយរដ្ឋាភិបាលរ៉ូម៉ានីក៏ដោយ។

លោក ហ្សារុដយ៉េវ បាននិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យស៊ីរ៉េត ប៉ូរុបណេ ត្រូវបានបិទបីថ្ងៃជាប់ៗគ្នា។  នៅថ្ងៃទី ១៧ ខែមករា ឆ្មាំព្រំដែនរ៉ូម៉ានី បានបើករថយន្តដឹកទំនិញចំនួន ១០គ្រឿងដំបូង ប៉ុន្តែរថយន្តដែលចេញពីអ៊ុយក្រែន មិនត្រូវបានដំណើរការទេ។

រថយន្តដឹកទំនិញជាង ១.១០០គ្រឿង បានចុះឈ្មោះក្នុងជួរអេឡិចត្រូនិច ដើម្បីឆ្លងកាត់ច្រកព្រំដែន ប៉ូរុបណេ។ លោក ហ្សារុដយ៉េវ បានរាយការណ៍ថា រថយន្តដឹកទំនិញប្រហែល ៦០គ្រឿង កំពុងរង់ចាំនៅប៉ុស្តិ៍ត្រួតពិនិត្យ វីកូវុ ស៊ុស ក្រាសណូអ៊ីលស្ក៍ ដែលនៅតែត្រូវបានបិទផងដែរនោះ។

នៅថ្ងៃទី ១៥ ខែមករា ក្រសួងកសិកម្មរូម៉ានី និងតំណាងអង្គការកសិកម្មធំៗ បានឈានដល់កិច្ចព្រមព្រៀងលើការទាមទារទាំង១៣របស់កសិករ។ រដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការឧបត្ថម្ភធនយ៉ាងពេញលេញនូវរាល់ពន្ធលើវិស័យកសិកម្មរហូតដល់ឆ្នាំ ២០២៦ និងពង្រីកប្រាក់កម្ចី ដែលមានការប្រាក់ទាបដល់ឧស្សាហកម្មនេះ។

ទោះជាយ៉ាងណាក៏ដោយ តំណាងកសិករ លោកម៉ារៀស មីគុ (Marius Micu) បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះ មិនមានន័យថា ជាការបញ្ឈប់ការតវ៉ាភ្លាមៗនោះទេ ដែលអាចបន្តរហូតដល់ថ្ងៃទី១៨ ខែមករានេះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        2
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm