រដ្ឋបាលខេត្ត​រតនគិរី កំពុង​ពិចារណា​ក្នុងការ​កំណត់​តំបន់​បិទ​ខ្ទប់ ដែល​មាន​ការឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

2021/06/25 07:22:36 pm        499

​រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត កំពុង​ពិភាក្សា​ជាមួយ​មន្ទីរ​សុខាភិបាល ក្នុងការ​កំណត់​តំបន់​បិទ​ខ្ទប់ ​ខណៈដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​រលក​ចម្លង​ទ្រង់ទ្រាយ​ធំ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង៩ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ។

ការលើកឡើង​ដូច្នេះ​ ឯកឧត្តម ញ៉ែម សំអឿន គឺ​បាន​ធ្វើឡើង​តាមរយៈ​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ទូរទស្សន៍ BTV តាម​ប្រព័ន្ធ​ទូរស័ព្ទ ​នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា​នេះ ។

អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​រូបនេះ បាន​អោយដឹងទៀតថា​ រហូតមកដល់​ពេលនេះ រដ្ឋបាលខេត្ត ពុំទាន់​បាន​កំណត់​ទីតាំង​ណាមួយ​ជា​តំបន់​ក្រហម លឿងទុំ និង​លឿង នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋបាលខេត្ត ក៏​កំពុង​ពិចារណា​ត្រៀម​ នឹង​ចេញ​សេចក្តីប្រកាស​ផងដែរ ​ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត ត្រូវបានធ្វើ​ការបិទ​ខ្ទប់​ផ្នែក​ខ្លះ​ជា​បណ្តោះអាសន្ន ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​ជំងឺ​កូ​វីដ​-១៩ ។

ឯកឧត្តម ញ៉ែម សំអឿន បាន​បញ្ជាក់ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី​២៥ ​ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ចំនួន ២៧៩ នាក់ ​និង​មាន​ករណី​ស្លាប់​ម្នាក់​ដោយសារ​ជំងឺ​នេះ​ រួមទាំង​ព្យាបាល​ជាសះស្បើយ​ចំនួន ១៨ នាក់ ៕

អត្ថបទ ៖ សម្បត្តិ 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm